ចំលែកមិនធ្លាប់ឃើញ ! រៀបការ និង ចេញលិខិត អាពាហ៍ពិពាហ៍ឲ្យឆ្កែ (Video Inside)

ប៉េរូ : យើងធ្លាប់តែឃើញមនុស្ស រៀបអាពាហ៍ពិពាហ៍ហើយ ទៅចុះអាពាហ៍ពិពាហ៍ ដើម្បីឲ្យក្លាយជាប្តីប្រពន្ធស្របច្បាប់ ប៉ុន្តែថ្មីៗនេះនៅឯប្រទេសប៉េរូវិញ បែរជាមានពិធីរៀបការ ឲ្យសុនខរាប់សិបក្បាលយ៉ាង អធឹកអធមដោយមានការចេញសំបុត្រ ទទួលស្គាល់ជាផ្លូវការទៀតផង វាមានតម្លៃស្មើ នឹងសំបុត្រអាពាហ៍ពិពាហ៍របស់មនុស្សដែរ។

រូបភាព នៃពិធីរៀបការរបស់ក្រុមសុនខទាំងគូៗ នៅក្នុងប្រទេសប៉េរូ ត្រូវបានគេ បង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណេត ហើយពិធីនេះ ប្រារព្ធឡើងនៅក្នុង ទីក្រុង Lima ដោយមានសុនខប្រមាណ ៤០ក្បាលបានរៀបការនឹងគ្នា ដោយមានម្ចាស់ចូលរួម ធ្វើជាសាក្សីផងដែរ។

អ្នករៀបចំពិធីអាពាហ៍ ពិពាហ៍សម្រាប់សុនខ គឺលោក Ingrid Chavarri បាននិយាយថា ការប្រារព្ធពិធីនេះជាសាធារណៈ គឺធ្វើឡើងដើម្បីលើកទឹកចិត្ត ដល់មនុស្សឲ្យមាន ការទទួលខុសត្រូវលើសត្វ ចិញ្ចឹមក្នុងនាមខ្លួនជាម្ចាស់របស់វា ហើយលិខិតអាពាហ៍ពិពាហ៍ របស់សុនខត្រូវបានរៀបចំយ៉ាងស្អាត ដោយមានរូបគំនូរ របស់សុនខដែលរៀបការនឹងគ្នាពីលើ លិខិតនោះ ទៀតផង៕


Share on Google Plus
    Blogger Comment
    Facebook Comment