គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​សភា បើ​មាន​កិច្ចព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​ចុងក្រោយ​រវាង​សម្តេច​ហ៊ុន សែន និង​លោក​សម រង្ស៊ី​

ប្រភព៖ CEN ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​គណៈបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហើប​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលប្រជុំ​សភា បើសិន​ជាមាន​កិច្ចព្រមព្រៀង​លើ​ការព្រមព្រៀង​ចុងក្រោយ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​សម រង្ស៊ី ដែល​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាង​៤០​នាទី​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ នោះ​។​

​លោក​ព្រុំ សុខា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​គេហទំព័រ​CEN ថា​បញ្ហា​មាននៅ​ក្នុង​កិច្ចព្រមព្រៀង​ហើយ​។ ពេលណា​ដែល​ឯកភាពគ្នា​ធ្វើការ​ដោះស្រាយ​បញ្ហា​ឈានទៅ​មុខ មានន័យថា ឲ្យ​តែ​បាន​ព្រមព្រៀងគ្នា​លើ​កិច្ចព្រមព្រៀង​ចុងក្រោយ គឺថា​គាត់​នឹង​ចូល​សភា​។​
​លោក​បាន​បន្តថា ទាក់ទង​ការជួបគ្នា​រវាង​រូបលោក ជាមួយ​លោក​គួ​យ ប៊ុន​រឿន ខាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា គឺជា​ការជួបគ្នា​ក្រៅផ្លូវការ ។ 

តំណាង​ក្រុមការងារ​រវាង​គណបក្ស​ទាំងពីរ ពិភាក្សាគ្នា​បន្ត​ការចរចារ​តទៅទៀត ហើយ​ឯកភាពគ្នា​ទៅលើ​អ្វីដែល​បាន​ព្រមព្រៀងគ្នា​កន្លងទៅ ដើម្បី​បញ្ចប់​បញ្ហា​ដែល​នៅ​សេសសល់ និង​ឈានទៅដល់​ការដោះស្រាយ​ចុងក្រោយ​។ អំពី​កិច្ចព្រមព្រៀង​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ (​លោក​សម រង្ស៊ី បាន​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​) យើង​នឹង​ផ្អែកលើ​កិច្ចព្រមព្រៀង​នោះ ដើម្បី​ពិភាក្សា​បន្តទៅទៀត​។​

​លោក​បាន​បន្តថា បញ្ហា​ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ គឺ​ខិតខំ​បញ្ចប់ ដើម្បី​ឈានទៅដល់​ការជួប​ផ្លូវការ រួច​នឹងមាន​ដំណោះស្រាយ​។ លទ្ធផល​ជួបគ្នា​នេះ​(​ព្រុំ សុខា​-​គួ​យ ប៊ុន​រឿន​) គឺជា​ការជួប​ដើម្បី​រៀបចំ​ការជួប​ចរចា​ជា​ផ្លូវការ ទាំង​ក្រុមការងារ និង​បន្ត​ការជួប​ជា​ផ្លូវការ​រវាង​ថ្នាក់ដឹកនាំ​កំពូល​។​

​ទាក់ទង​ការចូល​ប្រជុំ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ព្រុំ សុខា បញ្ជាក់ថា​បញ្ហា​នេះ​វា​មាននៅ​ក្នុង​កិច្ចព្រមព្រៀង​ហើយ ពេលណា​ដែល​ឯកភាពគ្នា​ធ្វើការ​ដោះស្រាយ​បញ្ហា​ឈានទៅ​មុខ មានន័យថា ឲ្យ​តែ​បាន​ព្រមព្រៀងគ្នា​លើ​កិច្ចព្រមព្រៀង​ចុងក្រោយ គឺថា​គាត់​នឹង​ចូល​សភា​៕T /L
លោក​ព្រុំ សុខា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា


Share on Google Plus
    Blogger Comment
    Facebook Comment