យ៉ាងហោចណាស់មានក្មេងៗសិស្សសាលាចំនួន៣២នាក់ បានស្លាប់បាត់បង់ជីវិតក្នុង ហេតុការណ៍ឆាបឆេះរថយន្ត ដឹកសិស្សនៅប្រទេស Colombia។ លោកប្រធានាធីបតី Juan Manuel Santos បានធ្វើដំណើរមកចូលរួមគោរព វិញ្ញានក្ខនក្មេងតូចរងគ្រោះ ដែលបានសា្លប់ក្នុង ហេតុការណ៍នោះ។
ក្មេងតូចរងគ្រោះទាំងនោះបានស្លាប់ បាត់បង់ជីវិត នៅលើរថយន្ត ដែលបានធ្វើដំណើរពី សាលារៀន មកកាន់ផ្ទះពួកគេកាលពីថ្ងៃអាទិត្យ កន្លងទៅ ហើយមូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីរថយន្ត ដឹកសិស្សសាលានោះ បានចូលចាក់សាំង ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្ត ទើបធ្វើអោយមានការឆាបឆេះ កើតឡើង។
ភាគច្រើនក្មេងតូចដែលបានស្លាប់មានអាយុចន្លោះពី៣ឆ្នាំទៅ១២ឆ្នាំ បានជាប់ក្នុងរថយន្តរត់ចេញមកក្រៅមិនបាន ហើយមានប្រមាណជាង២០នាក់ផ្សេង ទៀតរងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។ តៃកុងឡានដឹកសិស្សនោះ ត្រូវបាន រងការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ហើយអាចប្រឈមមុខនឹងការជាប់ ពន្ធនាគាររយៈពេល៦០ឆ្នាំ។





Blogger Comment
Facebook Comment