ព្រះសង្ឃ នាំនារីទៅអង្គុយកំសាន្ត នៅព្រែកលៀប តើត្រូវទេ?

ប្រភព៖ CEN
ភ្នំពេញ: ទី​កំសាន្ត​ព្រែកលៀប គឺជា​ទីកន្លែង​បន្ធូរ​អារម្មណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ទៅ​លំហែកាយ ជាពិសេស​គឺ​ពួក​យុវវ័យ ក៏​ចូលចិត្ត​ទៅ ទីនោះ​ដែរ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​ព្រះសង្ឃ ពេញនិយម​ទៅកាន់​ទីនោះ​ដែរ​។ ដោយ​ស្ថិតក្នុង​ខ្ចូ​ស ព្រះសង្ឃ​ចំនួន​បី​អង្គ លោក​គង់​លើ​អង្រឹង និង​រួមមាន​នារី​បី​នាក់ ស្លៀកពាក់​អាវ​ស សំពត់​ខៀវ អង្គុយ​ក្បែរ​ទៀត​។​

​តាមរយៈ​រូបភាព​ចំនួន​ពីរ​សន្លឹក ក៏​មានមតិ​រិះគន់​ជាច្រើន ដោយ​អ្នកខ្លះ បាន​និយាយថា​៖ ព្រះសង្ឃ គឺជា​បុគ្គល​ដែល​ប្រជាពលរដ្ឋ​គោរព ព្រះសង្ឃ​ជា​បុគ្គល​មួយរូប ដែល​បាន​បួស​រៀន​នូវ​ព្រះធម៌ វិន័យ ជាច្រើន ដើម្បី​យកមក​ទូន្មាន ដល់​ជន​ទាំងឡាយ ឲ្យ​ត្រង ត្រាប់​ស្តាប់ នូវ​ពុទ្ធឱវាទ និង​វារចាក ក្នុង​អំពើ​ទុច្ចរិត​ផ្សេងៗ​។​

​លោកពូ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​៖ ព្រះ​ធ្វើបែបនេះ គឺ​ខុស​តែម្តង ទោះបីជា​លោក​ទៅ​គង់ បែប​ធម្មតា​ក៏ដោយ ព្រោះ​ទីនោះ ជាទី​កំសាន្ត​របស់​យុវវ័យ ចុះបើ​នៅ​ខ្ចូ​ស​ក្បែរ​នោះ មាន​គូ​ស្នេហ៍ ដែល​ទៅលេង​ដែរនោះ តើ​ទៅជា​យ៉ាង​? បើ​ព្រះសង្ឃ ហេវ​ហត់ អស់កម្លាំង ចង់​សម្រាក គឺ​ព្រះសង្ឃ​មាន​កន្លែង​របស់លោក ដូចជា សាលាឆាន់ សាលាឆទាន មិនមែន​ទៅ​កន្លែង​បែបនេះ​ទេ​។

​នេះ​ដោយសារតែ​សម័យ​បច្ចេកវិទ្យា​ទំនើប ទើប​អាចធ្វើ​ឲ្យ​ដឹង​នូវ​ចំណុច​ខ្លះ ដែល​ព្រះសង្ឃ បានធ្វើ​នៅ​កន្លែងដែល​មិន​សមរម្យ​មួយចំនួន ហើយ​ដោយសារតែ​បច្ចេកវិទ្យា​នេះហើយ បានធ្វើ​ឲ្យ​ព្រះសង្ឃ​មួយចំនួន​តូច ប្រព្រឹត្ត​ប្រាសចាក​ពី​ធម៌​វិន័យ ដូចជា ករណី​ព្រះសង្ឃ នៅ​វត្ត​ស្រះចក​ជាដើម​។​

​ការធ្វើ​បែបនេះ មួយចំនួន​តូច​នោះ បានធ្វើ​ឲ្យ​កិត្តិនាម របស់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខ្លះ​បាត់បង់​ជំនឿ លើ​ព្រះសង្ឃ និង​សាសនា​៕V​/s
ព្រះសង្ឃ នាំនារីទៅអង្គុយកំសាន្ត នៅព្រែកលៀប តើត្រូវទេ?


Share on Google Plus
    Blogger Comment
    Facebook Comment