មន្រ្តីសំខាន់ៗ ២៥រូប ដែលឃាត់ខ្លួន មុនធ្វើរដ្ឋប្រហារ ដោះលែងវិញហើយ

ប្រភព៖ ដើមអម្ពិល
ថៃ៖ មន្រ្តីសំខាន់ៗ ក្នុងប្រទេសថៃ ២៥រូប ដែលត្រូវបាន កងទ័ពឃាត់ខ្លួន នៅទីបញ្ជាការដ្ឋានកង ទ័ពជើងគោក មុនធ្វើរដ្ឋប្រហារ កាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា នេះ ត្រូវបានដោះឡែងវិញហើយ។ នេះបើ យោងតាមការចេញផ្សាយរបស់ព័ត៌មានថៃ។
បើតាមព័ត៌មានរបស់ថៃ បានឲ្យដឹងថា មន្រ្តីសំខាន់ៗ ដែលមកពីភាគីរដ្ឋាភិបាលចាំផ្ទះ បក្សភឿថៃ បក្សប្រឆាំង មេដឹកនាំអាវក្រហម និងក្រុមលោក ស៊ូថេប ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ តែពួកគេក៏ត្រូវបានកងទ័ពកោះហៅឲ្យចូលខ្លួនទៅបង្ហាញខ្លួនវិញផងដែរ។
សូមបញ្ជាក់ថា មន្រ្តីសំខាន់ៗ ទាំង២៥រូបនេះ ត្រូវបានលោក ប្រាយុទ្ធ ចាន់អូឆា ឃាត់ខ្លួនកាលពីម្សិលមិញ គ្រា ពួកគេកំពុងចូលរួមកិច្ចប្រជុំស្វែងរកដំណោះស្រាយលើវិបត្តិនយោបាយនៅក្នុងប្រទេស។
មន្រ្តីទាំង២៥រូបនោះរួមមាន៖
មន្រ្តីរដ្ឋាភិបាល
- លោក ឆៃកាសេម នីតិសិរិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
- លោក វ៉ារ៉ាថេប រតនាកន រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍
- លោក សឺមសាក់ ភុងផានីត អនុរដ្ឋមន្រ្តីក្រសួងអប់រំ
- លោក ឆាត់ឆាត ស៊ីកធិផាន់ រដ្ឋមន្រ្តីក្រសួងគមនាគមន៍
- លោក ថានូស័ក្តិ លេកអ៊ុថៃ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ
មន្រ្តីបក្សភឿថៃ
- លោក វិរោធ ប៉ៅអ៉ីន អនុប្រធានគណបក្ស
- លោក ភូមិថាំ វេយឆៃ លេខាធិការបក្ស
- លោក ឈូស័ក្តិ សិរិនីន សមាជិកបក្ស
- លោក ព្រំពង្ស ណុបរិទ្ធ អ្នកនាំពាក្យគណបក្ស
មន្រ្តីបក្សប្រឆាំង
- លោក អាប់ភីស៊ីត វេចាជីវ៉ា ប្រធានបក្ស
- លោក ជុទិ ក្រៃរើក សមាជិក
- លោក សិរិឆូក សូផា សមាជិក
- លោក និភីត ឥន្ទ្រសម្បត្តិ សមាជិក
- លោក ឆាំនិ សាក់ឌិសេត សមាជិក
ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល
- លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំកំពូល
- លោក សាធិត វង្សណងទើយ អតីតសមាជិកបក្សប្រឆាំង
- លោក ឯកកាណាត់ ព្រំផាន់
- លោក សម្បត្តិថាមរុង្គ ថាញ់ញ៉ាវង្ស
- លោក ស៊ុមសក្តិ កូសៃសុខ អតីតមេដឹកនាំក្រុមអាវលឿង
ក្រុមអាវក្រហម
- លោក ចតុផន ព្រំផាន មេដឹកនាំកំពូល
- លោក ណាត់ថាវុធ សៃគឿ លេខាធិការ
- លោកស្រី ធិតា ថាវនសេត ទីប្រឹក្សា
- លោក វីរៈកាន មូសិកាពង្ស អតីតមេដឹកនាំ
- លោក កកែវ ភិគុលថង សមាជិក

Share on Google Plus
    Blogger Comment
    Facebook Comment