ផឹកស្រវឹង ដៀមដាមរឿងក្មេងៗ វាយ គ្នារងរបួសទាំង សងខាង

ប្រភព​ ដើមអម្ពិល
កណ្ដាល ៖ ដោយសារ តែការផឹកស៊ីរៀង ស្រវឹងស្រឿងៗផងនោះ បានធ្វើឱ្យគូវិវាទ ទាំងពីរ បានវាយគ្នាបណ្ដាលឱ្យ រងរបួសសង ខាង ក្រោយពីពួកគេបាននិយាយដៀមដាម ដាក់គ្នា រឿងក្មេងៗ ក៏កើតមាន ជម្លោះ ផ្ទុះ ហិង្សាតែម្ដងទៅ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋាន បាននិយាយថា ការប្រើអំពើ ហិង្សាវាយគ្នាទៅវិញ ទៅមកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុក លើកដែក ខេត្ដកណ្ដាល ។

គូរបដិបក្ខទាំងពីរបានក្លាយទៅជាជនរង គ្រោះផង និងជនល្មើសផង ហើយពួកគេត្រូវ បានឃាត់ខ្លួននិង ឃុំទុកជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលបានឱ្យដឹង ថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះអ៊ាន អាន រស់នៅភូមិ ឃុំកើតហេតុ អាយុ៥០ឆ្នាំ មុខរបរកម្មករស៊ីឈ្នួល បានអង្គុយផឹកស្រា នៅផ្ទះរបស់ខ្លួន ស្រាប់តែមានបុរស ម្នាក់ ទៀត ឈ្មោះឆន កុសល ហៅគម អាយុ៤១ឆ្នាំ មុខ របរកសិករ រស់នៅភូមិព្រែកដាច់ ដែលមាន អាការៈស្រវឹង បានដើរចូលទៅផ្ទះឈ្មោះ អ៊ាន អាន ដែលកំពុងអង្គុយផឹក ។

សមត្ថកិច្ចបានបន្ដថា ពេលនោះដោយសារ តែខ្លួនស្រវឹងស្រា ស្រាប់តែឈ្មោះឆន កុសល បាននិយាយ ដៀមដាមរករឿង កូនៗរបស់ ឈ្មោះអ៊ាន អាន ជាហេតុធ្វើឱ្យបុរសរូបនេះ ខឹងច្រឡោតតោតតូង រហូតដល់ជេរដៀល ត្មេះដាក់គ្នាទៅវិញទៅមក ។ នៅពេលដែល ពួកគេកំពុងតែជេរដាក់គ្នាយ៉ាងខ្លាំង ក្លានោះ ស្រាប់តែឈ្មោះអ៊ាន អាន បាននិយាយឌឺ ទៅកាន់ឈ្មោះឆន កុសល ថា បើខ្លាំងចូល វ៉ៃគ្នា ភ្លាមៗនោះដោយសារតែអំណាចស្រា នៅក្នុងខ្លួន បានបង្ខំឱ្យឈ្មោះឆន កុសលខឹង ចិត្ដ ហើយទាញប៉ែល ដែលនៅក្បែរខ្លួនមក ចាក់លើឈ្មោះអ៊ាន អាន បណ្ដាលឱ្យចំកំភួន ដៃខាងឆ្វេង ។

សមត្ថកិច្ចបានបន្ដថា នៅពេលដែលឃើញ ឈ្មោះកុសល យកប៉ែលចាក់មកលើដៃរបស់ ខ្លួនយ៉ាងដូច្នេះ ឈ្មោះអ៊ាន អាន ក៏ទាញព្រ នង់វាយទៅលើឈ្មោះកុសល បណ្ដាលឱ្យត្រូវ ចំក្បាលពីក្រោយបែកហូរឈាម បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសាច់ញាតិ របស់ពួកគេទាំងពីរនាក់ ហើយរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្ដរាគមន៍ ដោយឃាត់ខ្លួនពួកគេទាំងពីរនាក់ ទៅសួរនាំ បន្ដទៀត នៅអធិការ ដ្ឋាននគរបាលស្រុកលើក ដែក ដើម្បីចាត់ការបន្ដ ៕


Share on Google Plus
    Blogger Comment
    Facebook Comment