ថៃ ៖ ក្រុមមន្ត្រីយោធាថៃបានចាប់ផ្តើមត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ ហើយរុករកឃើញ អាវុធធុនមធ្យមដែលលាក់ទុកនៅក្នុងឃ្លាំងសំងាត់មួយ។ នេះបើតាមការអោយដឹងពីសារព័ត៌មាន របស់ប្រទេសថៃ។
មន្ត្រីអ្នកនាំពាក្យថៃបានប្រកាសពីព័ត៌មានអំពីការឆ្មក់ចូលក្នុងស្រុក Thawee Wattana នៅក្នុង ទីក្រុងបាងកក ហើយរកឃើញកាំភ្លើងប្រភេទ AK 47 ជាច្រើនដើម និងប្រភេទកាំភ្លើងធុនមធ្យម រួមទាំងមានគ្រាប់ផ្ទុះមួយចំនួនផង។
គួរបញ្ជាក់ថា ប្រមុខយោធាថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសរដ្ឋប្រហារដោយព្យួរ រដ្ឋធម្មនុញ្ញមួយរយៈពេលក្រោមលេសរៀបចំប្រទេសអោយមានសន្តិសុខ និងសណ្តាប់ធ្នាប់ឡើង វិញបន្ទាប់ពីមានការអូសបន្លាយជាច្រើនខែរវាងអ្នកនយោបាយនៅប្រទេសថៃបណ្តាលអោយមាន មនុស្សស្លាប់ និងរបួសច្រើន។
សេចក្តីប្រកាសដាក់បំរាមបានចេញជាហូហែរដោយកំណត់មិនអោយមានការជុំគ្នាលើសពី ៥នាក់ និងចេញប្រកាសបំរាមគោចរណ៍នៅទូទាំងប្រទេស។ សេចក្តីប្រកាសជាច្រើនទៀតដែលចេញដោយក្រុមប្រឹក្សារក្សាសណ្តាប់ធ្នាប់ និងសន្តិភាព ជាតិ(NPOMC) ក៏ត្រូវបានផ្សាយតាមបណ្តាញព័ត៌មានវិទ្យុ និងទូរទស្សន៍ដែលគ្រប់គ្រងដោយ យោធាផងដែរ។
លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីស្តីទីបន្ទាប់ពីមានការប្រកាស រដ្ឋប្រហារ ថ្មីកាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី២២ ខែឧសភានេះ រហូតដល់មានអ្នកដែលអាច ចូលជំនួសតំណែងនេះបានពេញលេញ។
មន្ត្រីនយោបាយជាច្រើននាក់ត្រូវបានក្រុមយោធាឃាត់ខ្លួនចាប់តាំងពីមានការប្រកាសរដ្ឋ ប្រហារ ហើយអ្នកទាំងនោះត្រូវបានដោះលែងមកវិញនៅថ្ងៃទី២៣ ខែឧសភានេះ៕
Blogger Comment
Facebook Comment