បាក់រលំអាគារនៅកូរ៉េខាងជើង សំលាប់មនុស្ស ជាង៤០០នាក់

ប្រភព Khmer-note
កូរ៉េ៖ អាគារ Apartment មួយបានបាក់រលំ បណ្តាល អោយមនុស្សជាង៤០០នាក់បាន ស្លាប់បាត់បង់ជីវិត នេះបើ យោងតាមប្រភពពត៌មានដេលីម៉ល។

 ជនរងគ្រោះប្រមាណ ចន្លោះពី៤០០ទៅ៤៩០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុង ហេតុការណ៍បាក់រលំអាគារ នៅក្នុងទីក្រុង ព្យុងយ៉ាង ដែលអាគារនោះបានបាក់រលំនៅវេលាម៉ោង៥រសៀល (ម៉ោងក្នុងតំបន់) កាលពីថ្ងៃពុធ កន្លងទៅ ខណៈពេលដែល ក្មេងៗសិស្សសាលានាំគ្នា ធ្វើដំណើរពីសាលារៀនមក កាន់ផ្ទះរបស់ពួក ហើយស្ត្រីមេផ្ទះ ជាច្រើនកំពុងរៀបចំផ្ទះនៅ ក្នុងអាគារនោះ។

អាគារបាក់រលំនោះមិនទាន់សាងសង់រួច នៅឡើយទេ ប៉ុន្តែមានមនុស្ស ប្រមាណ៩២គ្រួសារបាននាំគ្នារើសមកនៅបណ្តើរៗតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៣ មកម៉្លេះ។ អាជ្ញាធរកូរ៉េខាងជើងបានចេញមុខសុំទោសចំពោះហេតុការណ៍នេះ ដោយជនរងគ្រោះភាគច្រើនជាអ្នកមានតួនាទីសំខាន់នៅក្នុងជួររដ្ឋាភិបាលនៃបក្ស Korean Workers’ Party។

 តាមប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះទាំងនោះ ភាគច្រើនជាមន្ត្រីនៅនាយកដ្ឋានសុវត្ថិភាពរដ្ឋ (State Security Department) ហើយមូលហេតុនៃការបាក់រលំអាគារនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

មន្ត្រីកូរ៉េខាងជើង ចេញមុខសុំទោសជាសាធារណៈ
article-2637238-1DF6A72C00000578-266_634x423 article-2637238-1DF6A77C00000578-935_634x588 article-2637238-1DF7972100000578-515_634x371
article-2637238-1E23953300000578-54_634x430

អាគារ ដែលបានបាក់ ថតដោយផ្ការណប
Share on Google Plus
    Blogger Comment
    Facebook Comment