រដ្ឋមន្រ្តី ក្រសួងអប់រំ ប្រកាសឈប់ ឱ្យមានការបង្កើត សាកលវិទ្យាល័យថ្មី ទៀតហើយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ លោកបណ្ឌិត ហង្ស ជួនណារ៉ុន បានប្រកាសឱ្យដឹងថា ក្រសួងនឹងបញ្ឈប់មិនឱ្យ មានការបង្កើតសាកលវិទ្យាល័យថ្មី ណាមួយទៀត នោះទេ ក៏ព្រោះតែក្រសួង ចង់ឱ្យមានបង្កើតការសាលាជំនាញបច្ចេកទេសជំនួសវិញ។

ថ្លែងនៅក្នុងកម្មវិធីមួយ នៅសាកលវិទ្យាល័យអាម៉េរិកភ្នំពេញ (American University of Phnom Penh) លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងចង់ពង្រឹងគុណភាព និងជំនាញឯកទេសដល់សិស្សនិងនិស្សិតកម្ពុជា។

បើទោះមិនស្វាគមន៍ ការបង្កើតសាកលវិទ្យាល័យថ្មីៗទៀត នៅកម្ពុជាក្តី ប៉ុន្តែលោករដ្ឋមន្រ្តី ក៏បានសម្តែងក្តីសោមនស្សរីករាយ កាលបើ អ្នកចង់បើកសាកលវិទ្យាល័យ ទាំងនោះ បង្វែរទិសដៅទៅបើកសាលាជំនាញឯកទេសជំនួសវិញ៕


Share on Google Plus
    Blogger Comment
    Facebook Comment