សុខភាព: គុណវិបត្ត សំរាប់អ្នកដែលចូលចិត្តបរិភោគ សាច់ឆ្កែ

ប្រភព khmerbright
បើ​យោងតា​មកា​រសិក្សា​ថ្មីៗ​ដោយ​សម្ព័ន​ការពារ​សត្វ​ឆ្កែ​អាស៊ី​(ACPA)​នៅ​ក្នុង​ប្រទេស​វៀតណា​មបាន​បង្ហាញ​ថា​ជា​រៀង​រាល់​ឆ្នាំ​មាន​ស​ត្វ​ឆ្កែ​ប្រហែ​ល​ជា​​៥​លាន​ក្បាល​ត្រូ​វ​បានគេស​ម្លាប់​ ដើម្បីម្រើសេចក្តីត្រូវការរបស់មនុស្ស។

នៅក្នុងប្រទេសវៀតណាមការផ្គត់ផ្គង់សាច់ឆ្កែមានការពេញនិយមបំផុត ប៉ុន្តែអ្នកគួរតែដឹងថាការបរិភោគសាច់ឆ្កែអាចបង្កឲ្យឆ្លងជម្ងឺបីប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងណាស់ រហូតដល់ស្លាប់ផងក៏មាន។

ការឆ្លងមេរោគចំពោះសត្វឆ្កែដែលសម្លាប់​យូរ​ពេក​ការ​ឆ្លងជម្ងឺកង្កូវតេនញ៉ា គឺមានគ្រោះថ្នាក់បំផុត ដែលបង្កមកពីអាហារ ភេសជ្ជះ ឬទឹកកខ្វក់ ដែលយើងបរិភោគ។ ជាញឹកញាប់មេរោគទាំងនោះត្រូវបានគេរកឃើញនៅក្នុងសាច់ឆ្កែ ចៀម និងសត្វក្នុងស្រុកផ្សេងទៀត។ បើទោះ​ជា​អត្រា​នៃជ​ម្ងឺ​នេះ​ពុំ​មានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។ មិនតែប៉ុណ្ណោះអ្នកដែលឆ្លងមេរោគអាចកើតមានបាតុភូត អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួលសើរស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំងនេះអាចធ្វើឲ្យអ្នកទន់ខ្សោយទៅៗ រហូតដល់បាត់បង់ជីវិត។


ជម្ងឺឆ្កួត
លោកបណ្ឌិត Chau Hoang Son នៃវិទ្យាស្ថាន Pasteur ទីក្រុងហូជីមីញ បានថ្លែងថា ក្នុងឆ្នាំ ២០០០ ចំនួនអ្នកស្លាប់ ដោយសារជម្ងឺឆ្កួតមាន ២១ នាក់ជាប់ចំណាត់ថ្នាក់ទី ៣ នៃជម្ងឺឆ្លង។ ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែងតែលាក់ខ្លួននៅក្នុងទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូច្នេះការបរិភោគអាហារដែលធ្វើពីសាច់ឆ្កែ ដោយមិនបានចម្អិនឲ្យបានត្រឹមត្រូវអាចបង្កឲ្យមានជម្ងឺឆ្លងយ៉ាងសាហារបំផុត។
10306755_1393521747539309_513881618419161306_n

បង្កឲ្យមានជម្ងឺផ្សេងទៀត
តាមរបាយការណ៍បង្ហាញថា ជាធម្មតាសត្វឆ្កែត្រូវបានគេសម្លាប់ដោយថ្នាំសម្លាប់សត្វល្អិត (ថ្នាំសម្លាប់សត្វល្អិតត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់) និងថ្នាំសម្រាប់បំពុលកណ្តុលដែលមានជាតិ ផូស្វ័រ ស័ង្កសី ស្ពាន់ធ័រ (សារធាតុទាំងនេះមានផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់)។ មនុស្សដែលទទួលទានប៉ះចំសាច់ឆ្កែដែលត្រូវបានគេសម្លាប់ដោយថ្នាំប្រភេទនេះ គឺងាយនឹងពុលដូចគ្នា ដែលបណ្តោលឲ្យក្អួតចង្អោរ, ឈឺពោះ, ជម្ងឺរាករួស, ករណីធ្ងន់ធ្ងរអាចសន្លប់, ខូចផ្លូវដង្ហើម និងស្លាប់បាន។ អ្នកជំនាញបានបន្ថែមទៀតថា ការកើតមានករណីនេះអាចបណ្តោលមកពីចុងភៅ កង្វះអនាម័យ និងសុវត្ថិភាពក្នុងការធ្វើម្ហូបទាំងនេះ៕
10299193_1393521754205975_7770520228438829180_n

5176821_orig
Share on Google Plus
    Blogger Comment
    Facebook Comment