អាណិត​ណាស់ កំពុង​លេងៗ ស្រាប់​​ធ្លាក់​ចូល​ជញ្ជាំង​ឥដ្ឋ (វីដេអូ)​

ប្រភព Nob70
អាណិត​ណាស់ កំពុង​លេងៗ ស្រាប់​​ធ្លាក់​ចូល​ជញ្ជាំង​ឥដ្ឋ (វីដេអូ)​
ក្មេង​ប្រុស​អាយុ ៥ឆ្នាំ​ម្នាក់ បាន​ធ្លាក់​ចូល​ក្នុង​ចន្លោះ​​ជញ្ជាំង​ឥដ្ឋនៃ​អញគារ​ចំនួន​ពីរ ប៉ុន្តែ​សំណាង​ល្អ ក្មេង​នេះ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ធំដុំ​ទេ ព្រោះ​ត្រូវ​បាន​គេ​សង្គ្រោះ​ទាន់​ពេល​វេលា។

ហេតុការណ៍​ធ្លាក់​ក្មេង​នេះ បាន​កើត​ឡើង​កាល​ពី​អាទិត្យ​មុន នៅ​ទីក្រុង​ប៉េកាំង ខេត្ត Guizhou។ ពេល​​ធ្លាក់ គ្រួសារ​របស់​ក្មេង បាន​ព្យាយាម​យក​ចេញ ប៉ុន្តែ​ក្មេង​នោះ​ធ្លាក់​ជ្រៅ​ពេក ទើប​មិន​អាច​យក​ចេញ​បាន ហើយ​ក៏​ហៅ​ក្រុម​សង្គ្រោះ​បន្ទាន់។

តាម​រយៈ​វីដេអូ ក្មេង​នេះ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង នៅ​ក្រុម​សង្គ្រោះ​មក​ជួយ​នោះ។ ការ​សង្រ្គោះ​បាន​ប្រើ​រយៈពេល​កន្លះ​ម៉ោង ហើយ​ក្មេង​បាន​ប្រគល់​ជូន​ឪពុក​ម្ដាយ​វិញ៕



Share on Google Plus
    Blogger Comment
    Facebook Comment