ម្នាក់​ស្លាប់​ម្នាក់​របួសស្រាល​ដោយ​សារ​រថយន្ត​យី​ឌុប​ដឹក​ដែក​បុក​រថយន្តក្រុង​រិ​ទ្ធ​មុនី​ពីក្រោយ

ប្រភព៖ កម្ពុជាថ្មី
កំពង់ឆ្នាំង ​៖​ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នា​ក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​របស់​ខ្លួន​យ៉ាង​អាណោចអាធ័ម​ក្រោយពី​រូប​គាត់​បាន​បើករថយន្ត​យី​ឌុប​ទៅ​បុក​គូថ​រថយន្តក្រុង​ពីក្រោយ​ពេញទំហឹង​រួចមក​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ថ្ងៃទី​២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១៤ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧២​និង​៧៣ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង​។​

​លោកនាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា​ ​បុរស​រងគ្រោះ​ឈ្មោះ​ ឆក ​អាយុ​៥៥​ឆ្នាំ (​ជា​តៃកុង​បើករថយន្ត​អោយ​គេ​) ​បាន​បើករថយន្ត​យី​ឌុប​ពណ៌​ខៀវ​លឿង ​ពាក់​ស្លាក​លេខ​ បាត់ដំបង​3A-0021 ដឹក​ដែក​ពី​ក្រុងភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​និង​ដោយសារ​ល្បឿន​រថយន្ត​លឿន​ផង​នោះ​ក៏​បាន​បុក​គូថ​រថយន្តក្រុង​រិ​ទ្ធ​មុនី​ពណ៌​ស​ខៀវ ​ពាក់​ស្លាក​លេខ ​បាត់ដំបង ​3A​-​1158 ដែល​កំពុង​បង្អង់​រក​កន្លែង​ឈប់​ពី​ក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា​ពេញ​ទំហឹង​បណ្តាល​អោយ​តៃកុង​រថយន្ត​យី​ឌុប​កៀប​ខ្លួន​ជាប់​ជាមួយ​ដៃចង្កូត​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ ដោយ​ឡែក​អ្នក​ដំណើរ​នៅក្នុង​រថយន្ត​ក្រុង​មាន​នារី​ម្នាក់​ឈ្មោះ ​អឿន ​អាយុ​២៤​ឆ្នាំ ​បាន​រងរបួស​ស្រាល​ដោយ​សារ​ទូរទស្សន៍​ធ្លាក់​ត្រូវ​ចំ​ថ្ពាល់​ខាងឆ្វេង​។​

​​នៅ​កន្លែង​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ស្រុក​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជួយ​យក​រថយន្ត​ទាញ​រថយន្ត​ទាំង​២​ផ្តាច់​ពី​គ្នា ​និង​សម្រួល​ចរាចរណ៍​កុំ​អោយ​មានការ​កកស្ទះ ​ព្រមទាំង​ជួយ​គាស់​កាប៊ីន​រថយន្ត​យក​សព​បុរស​រងគ្រោះ​បាន​នៅ​ម៉ោង​១​និង​១០​នាទី​។​ សព​តៃកុង​រថយន្ត​យី​ឌុប​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​រក​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួល ​ហើយ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំ​រឿង​ដោះស្រាយ​តាម​នីតិវិធី​៕​


rith-24-05-14-rr
rith-24-05-14-rrr
rith-24-05-14-rrrr
Share on Google Plus
    Blogger Comment
    Facebook Comment