រោគសញ្ញា នៃការរលាកទ្វារមាស រួមបញ្ចូលទាំងការឈឺចាប់ដែលអាចមានដូចជាការក្រហាយៗ ឬ ចាក់ឈីបៗ។ ការឈឺចាប់នេះក៏អាចមានលក្ខណៈដូចជា ឈឺចុកអួលៗ ហើយម្តងម្កាល។
ជួនកាលអាចមានការ រមាស់រួម ជាមួយនិងការឈឺចាប់។
ការឈឺចាប់នេះ ជួនអាចជាអចិន្ត្រៃយ៍ ឬគ្រាន់តែឈឺហើយបាត់ៗ។ វាក៏អាចកើតឡើងការឈឺចាប់បាន ក្នុងអំឡុងពេល ដែលអ្នកធ្វើសកម្មភាព ផ្សេងៗមួយចំនួន រួមមានដូចជា ការរួមភេទ ឬ ការធ្វើលំហាត់ប្រាណ ។
វាក៏អាចកើតឡើង នៅពេលដែលអ្នកសំរាកផងដែរ។ តាមការរៀបរាប់របស់ស្ត្រីខ្លះ បានឱ្យដឹងការឈឺចាប់ អាចមួយចំហៀង ឬ កន្លែងដទៃទៀតនៃប្រដាប់ភេទរបស់ស្ត្រី ខណៈពេលដែលអ្នកខ្លះទៀត មានការឈឺចាប់ពេញទ្វារមាស និង អាចរីករាលដាលទៅកន្លែងទៀតជាច្រើន ។
វាជាធម្មតាមិនមាន រោគសញ្ញាអ្វីទាក់ទងទៅនិងរាងកាយ ឬ ការផ្លាស់ប្តូររបស់រាងកាយទេ ដែលខណៈពេលដែលមាន ការរលាកទ្វារមាសនោះ ប៉ុន្តែ ពេលខ្លះវាអាចមានការរលាកទៅលើស្បែក៕
ប្រភព នាវា
ដកស្រង់ពី៖ គេហទំព័រសុខភាព (http://www.health.com.kh)
Blogger Comment
Facebook Comment