អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​នៅ​ខេត្តស្ទឹងត្រែង​

ខេត្តស្ទឹងត្រែង ៖ ផ្ទះមួយ​ខ្នង​សង់​ថ្ម​ខាងក្រោម​ឈើ​ពីលើ​ប្រក់​ស័ង្កសី​មាន​ទំហំ​១០​ម៉ែត្រ​គុណ​៦​ម៉ែត្របាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ចេញពី​ប៊ីដុង​សាំង ខណៈ​ម្ចាស់​បង្កាត់ភ្លើង​ស្ងោ​ទំពាំង កាលពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល ថ្ងៃទី​២៤ ឧសភា ២០១៤ នៅ​ភូមិ​បាន​ម៉ៃ ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ។

ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យ​នរណាម្នាក់​រងរបួស ឬ​បាត់​បង់ជីវិត​ទេ​។​ ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ​ស៊ឹង វុត្ថា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហាន បូ​ផា អាយុ​២២​ឆ្នាំ ។​ ​ម្ចាស់ផ្ទះ​បានឱ្យដឹងថា ទ្រព្យសម្បត្តិ​ដែល​ខូចខាត និង​បាត់បង់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ មាន​ស្រូវ ឥ​វ៉ាន់​ចាប់ហួយ សម្ភារ​ប្រើប្រាស់ និង​គ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​២​ម៉ឺន​ដុល្លារ​៕
ដោយ កោះសន្តិភាព

Share on Google Plus
    Blogger Comment
    Facebook Comment