ក្រុម​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​គុប​កញ្ចក់​រថយន្ត​រ៉ង​រ៉ូ​វែ​មួយគ្រឿង​ពេញ​ខណ្ឌដូនពេញ​

ប្រភព ក្រុងកម្ពុជា
ភ្នំពេញ​៖ ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​មុខ​ហាង​ស៊ុប​គី​ស៊ុប ​តាម​បណ្ដោយ​ផ្លូវ​សុធារស ​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​។​ ហើយ​ករណីនេះ​បង្កឡើង​ដោយសារ​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​ដេញ​គុប​កញ្ចក់​រថយន្ត​រ៉ង​រ៉ូ​វែ​មួយគ្រឿង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ផងដែរ​។​

 យោងតាម​ប្រភព​ព៌​ត៌មាន​ពី​សន្តិសុខ​ដែល​យាម​នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​រ៉ង​រ៉ូ​វែ ​មួយគ្រឿង​ពណ៌​ខ្មៅ​ មិន​ចាំ​ស្លាក​លេខ​មក​ឈប់​នៅមុខ ភោជនីយ៍ដ្ឋាន​ស៊ុប​គី​ស៊ុប​ បាន​ប្រហែល​៥​នាទី​ស្រាប់តែ​ឃើញ​យុវជន​មួយក្រុម​៤​ទៅ​៥​នាក់​បាន​បណ្ដើរ​ម៉ូតូ​ចេញពី​ក្នុង​ហាង​មក​ឈប់​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​រ៉ង​រ៉ូ​វែ​ រហូត​បង្កទំនាស់​ផ្ទុះ​ហិង្សា​កាន់តែខ្លាំង ធ្វើ​ឲ្យ​ក្រុមយុវជន​ទ្រាំ​ពុំបាន​យក​ដុំថ្ម​ដេញ​គប់​បំបែក​កញ្ចក់​រថយន្ត​រ៉ង​រ៉ូ​វែ​បង្ក​ការភ្ញាក់ផ្អើល​ឆោឡោ​ដល់​ប្រជា​ពលរដ្ឋ​រស់នៅ​ជិត​កន្លែងកើតហេតុ​។​

ទាក់ទិន​ទៅ​និង​ករណី​ទំនាស់​ហិង្សា​រវាង​ក្រុមយុវជន​ខាងលើ​គឺ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ត្រូវ​រងរបួស​បែកក្បាល​ខ​ណៈ​ជិះ​ម៉ូតូ​ដេញ​គប់​រថយន្ត​ហើយ​ដួល​ខ្លួនឯង​។​ គួរ​បញ្ជាក់ថា ក្រោយ​កើតហេតុ​រថយន្ត​រ៉ង​រ៉ូ​វែ​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល ចំណែក​ក្រុមយុវជន​ក៏​នាំគ្នា​រត់គេចខ្លួន​អស់​ដែរ​គឺ​នៅសល់តែ​យុវជន​ដែល​រងរបួស​ម្នាក់​តែប៉ុណ្ណោះ​។​ដូច្នេះ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ត្រឹម​ណែនាំ​ឲ្យ​យុវជន​រងរបួស​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ដើម្បី​រងចាំ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ជនបង្ក​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

 ចំពោះ​ករណីនេះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ជា​ប្រជាពលរដ្ឋ​បាន​សន្និដ្ឋានថា​យុវជន​ខាងលើ​ជាម​នុស្ស​ស្គាល់គ្នា​ជាមួយ​ម្ចាស់​រថយន្ត​រ៉ង​រ៉ូ​វែ​រឺក៏​អាចជា​គូរ​សត្រូវ​និង​គ្នា​កាលពីពេល​កន្លងមក​ផងដែរ ទើប​ថ្ងៃនេះ​ជួបគ្នា​ផ្ទុះ​ហិង្សា​បើក​ការប្រយុទ្ធ​នៅ​ចំពោះមុខ​មហាជន​តែម្តងទៅ​៕
kkn-s9
kkn-s8
Share on Google Plus
    Blogger Comment
    Facebook Comment