វីដេអូឃ្លីបដ៏ចំណាស់ និង ប្រកបដោយភាពចម្រូងចម្រាស់មួយ អំពីរាជទាយាទថៃ បានត្រូវគេហទំព័រល្បី របស់អង់គ្លេស បង្ហោះឡើងវិញ ស្របពេលដែលរដ្ឋប្រហារ បានកើតមាន នៅប្រទេសថៃ។ ក្នុងអត្ថបទពីវីដេអូនោះ គេហទំព័រ Mail Online រៀបរាប់ថា ខណៈដែលសម្លេងបទចម្រៀងរបស់លោក George Michael កំពុងបន្លឺរសាត់ជុំវិញសួនច្បារត្រូពិចរបស់វាំង, រាជទាយាទថៃ និង ប្រពន្ធគួរឲ្យស្រឡាញ់របស់ទ្រង់បានដាក់អារមុ្មណ៍យ៉ាងខ្លាំងក្នុងពិធីជប់លៀងមួយ។


ក្នុងឈុតមួយ (នៃវីដេអូ) ព្រះអង្គម្ចាស់ក្សត្រីដែលព្រលែងល្វែងលើបានវារក្រាបទៅហូបចំណីក្នុងចានឆ្កែ ខណៈក្នុងឈុតមួយទៀត អ្នកបម្រើម្នាក់បានលុតជង្គង់នៅពីមុខមហេសីអង្គនេះ។ ក្រោយមក គូស្នេហ៍ញាតិវង្សទាំងពីរបានច្រៀងបទ Happy Birthday ដល់ឆ្កែ។
វីដេអូនេះបានលេចឡើងជាថ្មីខណៈប្រទេសថៃកំពុងត្រូវបានអង្រួនដោយរដ្ឋប្រហារយោធា។ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានឃាត់ខ្លួនក្នុងទីក្រុងបាងកកកាលពីថ្ងៃសុក្រ ហើយមនុស្សរាប់រយនាក់បានចេញតាមដងផ្លូវធ្វើការតវ៉ាចំពោះការក្តោបក្តាប់អំណាចរបស់យោធា។
រាជទាយាទថៃ និង មហេសីរបស់ទ្រង់កាលពីថ្ងៃសុក្របានចាកចេញពីសណ្ឋាគារផ្កាយប្រាំ Tylney Hall ក្នុងទីក្រុង Hampshire របស់អង់គ្លេស ជាទីដែលអ្នកទាំងពីរ និង បរិវារ ៣០ នាក់ស្នាក់នៅជិតមួយសប្តាហ៍មកហើយ។


កាលពីឆ្នាំមុន ទូរលេខការទូតអាមេរិកដែលលេចធ្លាយបានបង្ហាញថា មន្ត្រីជាន់ខ្ពស់ថៃជាច្រើនរូបបានបង្ហាញមន្ទិលយ៉ាងខ្លាំងអំពីរាជទាយាទអង្គនេះ។
ក្នុងទូរលេខមួយ អតីតអគ្គរដ្ឋទូតអាមេរិកម្នាក់ក្នុងក្រុងបាកកកបានប្រាប់ពីរបៀបដែលព្រះអង្គម្ចាស់ក្សត្រី ស្រីរស្មី ទុកចិត្តប្រាប់រឿងសំងាត់មួយដល់រូបលោកអំឡុងការទទួលទានអាហារពេលល្ងាចផ្លូវរដ្ឋមួយដោយប្រាប់លោកថា ឆ្កែ Foo Foo “កាន់តំណែងជាអគ្គសេនាប្រមុខជើងអាកាស”។
កូនប្រុសបួននាក់របស់រាជទាយាទថៃ ជាមួយអតីតប្រពន្ធមួយរូប ត្រូវបាននិរទេសខ្លួនពីប្រទេសថៃដោយឪពុករបស់ពួកគេ(ព្រះអង្គម្ចាស់មហា)តាំងពីឆ្នាំ ១៩៩៦ ហើយឥឡូវកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។
កាលពីថ្ងៃសុក្រ កូនប្រុសម្នាក់ក្នុងចំណោមបួននាក់ ឈ្មោះ ជុតថាវិជ្ជរ៉ា វីវ៉ាឆារ៉ាវុង (Juthavachara Vivacharawongse) អាយុ ៣៤ ឆ្នាំបានប្រាប់វេបសាយ MailOnline នៅផ្ទះរបស់ខ្លួននៅក្បែរទីក្រុងសេនទីយ៉ាហ្គោ រដ្ឋកាលីហ្វ័រញ៉ាថា “ខ្ញុំសូមមិននិយាយអំពីរឿងនេះ (រដ្ឋប្រហារ) ឬ ឪពុករបស់ខ្ញុំ។ នេះគឺជាបញ្ហាឯកជនរបស់គ្រួសារ”។
រាជទាយាទថៃអង្គនេះបានរៀបការជាមួយនាងស្រីរស្មីក្នុងឆ្នាំ ២០០១។ អ្នកទាំងពីរមានកូនប្រុសម្នាក់អាយុ ៩ ឆ្នាំ។
ប្រភពមួយក្នុងប្រទេសថៃ ដែលសុំមិនបញ្ចេញឈ្មោះដោយភ័យចំពោះការសងសឹកក្រៅប្រព័ន្ធច្បាប់ បាននិយាយកាលពីថ្ងៃសុក្រថា “មានមនុស្សច្រើនណាស់នៅទីនេះមិនចង់ឲ្យរាជទាយាទនេះវិលត្រឡប់មកស្រុកវិញទេ”៕
(ប្រភព៖Mail Online)
Blogger Comment
Facebook Comment