បន្ទាប់ពីថៃ ដោះលែងម្ចាស់ និងរថយន្តដឹកហ្គាសរួចមក មិនមានអ្នកថ្មី ហ៊ានល្មើសបម្រាម

ប្រភព៖ CEN
ព្រំដែន​កម្ពុជា​-​ថៃ: បន្ទាប់ពី​ទាហាន​ថៃ ដោះលែង​អ្នកបើកបរ ម្ចាស់ និង​រថយន្ត ដឹក​ហ្គាស ប្រមាណ​៣០​គ្រឿង ដែល​ចាប់​ដោយ រដ្ឋអំណាច​យោធា​រដ្ឋប្រហារ កាលពី​ព្រលប់​ថ្ងៃទី​២៤​ឧ​ឧសភា​នោះ មកទល់នឹង​ថ្ងៃទី​២៦ ឧសភា​នេះ ពុំទាន់​មាន​រថយន្ត​ដឹក​ហ្គាស​ថ្មី ហ៊ាន​ល្មើស បម្រាម​ជាថ្មី​ទេ​។​

​លោក អាន វ​ណ្ណះ ប្រធាន​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រកទ្វារ អន្តរជាតិ​ប៉ោយប៉ែត ប្រាប់​គេហទំព័រ CEN ថា​: “​យើង​ពុំមាន​ព័ត៌មាន​ថា ពលរដ្ឋ​ខ្មែរ បើកបរ និង​ជា​ម្ចាស់​ឡានតូច ដឹក​ហ្គាស​ថ្មី ហ៊ាន​ល្មើស​បម្រាម អាជ្ញាសឹក​ថៃ ហួស​ពី​ផ្សារ​រោង​ក្លឿ ចូលទៅ​ចាក់​ហ្គាស នៅ​ចន្លោះ​ស្រុក​អារញ្ញ​នោះទេ​” ។​

​គួររំលឹកថា កាលពី​ម៉ោង​១១ ថ្ងៃត្រង់ ទី​២៤ ឧសភា កន្លងមក ទាហាន​ឈុតខ្មៅ​ថៃ និង​កម្លាំង​ពាក់ព័ន្ធ បាន​ឃាត់​អ្នកបើកបរ និង​រថយន្ត​ដឹក​ហ្គាស​ខ្មែរ ប្រមាណ​៣០​គ្រឿង នៅ តាម​ផ្លូវ និង​ស្ថានីយ៍​ហ្គាស នៅ​ចន្លោះ ផ្សារ​រោង​ក្លឿ និង​ស្រុក​អារញ្ញ​។ តែ​ដោយ​ការ ធានា​ពី អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ និង​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ច្រកព្រំដែន​ប៉ោយប៉ែត ព្រមទាំង​កិច្ចសន្យា​ពីសា​ម៉ី​ខ្លួន អ្នកបើកបរ​ឡាន​ហ្គាស​ថា មិន​បំពាន​បម្រាម​ជាថ្មី ទើប​យោធា​ថៃ​ព្រម​ដោះលែង អ្នក បើកបរ ម្ចាស់ និង​រថយន្ត ប្រមាណ​៣០​គ្រឿង​នោះ បានមក​វិញ កាលពី​ព្រលប់​ថ្ងៃទី ២៤ ឧសភា​៕V​/s

បន្ទាប់ពីថៃ ដោះលែងម្ចាស់ និងរថយន្តដឹកហ្គាសរួចមក មិនមានអ្នកថ្មី ហ៊ានល្មើសបម្រាម
Share on Google Plus
    Blogger Comment
    Facebook Comment