បាងកក ៖ មេដឹកនាំធ្វើរដ្ឋប្រហារ យោធាថៃ លោក ប្រាយុទ្ធ ចាន់អូឆា ដែលកំពុងដឹកនាំ រដ្ឋាភិបាលយោធា ថៃ នៅថ្ងៃចន្ទ នឹងទទួលបានការគំាទ្រ ពីព្រះមហាក្សត្រ អាមូបុល អាឌុលយ៉ាដេត ជាប្រមុខដឹកនាំ ក្រុម ប្រឹក្សា ដែលគ្រប់គ្រងដោយយោធា ។
យោងតាម Channel News Asia ចេញផ្សាយ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០១៤ថា លោក ប្រាយុទ្ធ ចាន់អូឆា នឹងថ្លែងជាសាធារណៈ លើកដំបូងនៅថ្ងៃចន្ទ ចាប់តំាងពីលោកធ្វើរដ្ឋប្រហារយោធា ក្តោបក្តាប់អំ ណាចកាលពីពេលកន្លងទៅនេះ ។
ពិធីថ្លែងរបស់លោក ប្រាយុទ្ធ គេនឹងបានមើលឃើញថា ជាពិធីដ៏មានសារៈសំខាន់នៅក្នុងប្រទេសថៃ សម្រាប់ព្រឹកថ្ងៃចន្ទនេះ ។
ក្នុងឱកាសនោះ លោក ប្រាយុទ្ធ នឹងលើកឡើងអំពីផែនការសំខាន់ៗខ្លី ក្នុងនោះមានទំាងការប្រកាស ជា សាធារណៈ នូវរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន និងការបង្កើតក្រុមប្រឹក្សាច្បាប់ ។
សូមបញ្ជាក់ផងដែរថា ការធ្វើរដ្ឋប្រហារយោធា កាន់កាប់អំណាច ដើម្បីបង្ក្រាបភាពចលាចលផ្នែក នយោ បាយ កាលពីប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យអន្តរជាតិរិះគន់យ៉ាងខ្លំាងផងដែរ ៕
Blogger Comment
Facebook Comment