ឆេះចំណត រថយន្តក្រុង នៅសេអ៊ូល, ស្លាប់ ៥នាក់

ប្រភព ដើមអម្ពិល
សេអ៊ូល, (ស៊ិនហួ)៖ អគ្គីភ័យបានលេប ត្របាក់ចំណត រថយន្តក្រុង មួយនៅជាយ ទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េ ខាងត្បូង កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០១៤ នេះ បណ្តាលឲ្យ មនុស្ស ៥នាក់ស្លាប់ និង ៣នាក់ទៀត រងរបួសធ្ងន់ស្រាល ។

ការឆាបឆេះបាន កើតឡើង នៅវេលាម៉ោង ៩ និង ១០នាទីព្រឹក នៅឯការដ្ឋានសាង សង់ចំណត រថយន្ត ហ្គោយ៉ាង ស្ថិតនៅសង្កាត់ ហ្គោយ៉ាង ភាគពាយ័ព្យ ក្នុងសេអ៊ូល ។ អគ្គីភ័យបានផ្ទុះឡើង តែរយៈពេល ២០នាទីប៉ុណ្ណោះ ក៏ត្រូវបានពន្លត់ទៅវិញ ។

ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានដកស្រង់សម្តី ពីមន្ត្រីនាយកដ្ឋាន ពន្លត់អគ្គីភ័យថា មូលហេតុ នៃការឆេះ នោះ ទំនងជាបណ្តាលមកពីការធ្វេសប្រហែស របស់កម្មករសាងសង់ចំណតរថយន្ត ដែលមានទាំងផ្សារទំនើប និង រោងកុន នៅទីនោះផងដែរ។

Share on Google Plus
    Blogger Comment
    Facebook Comment