ប្រភព kampucheapost
ការឈានចូល ក្នុងស្ថានភាព រាំងរដូវហើយ វាពិតជា ធ្វើអោយមាន អាការៈ ស្ងួតទ្វារមាសកើតមានជាមិនខាន ព្រមទាំងធ្វើអោយ មានអារម្មណ៍រមាស, ឈឺចាក់ៗ, ក្រហាយ, ឈឺ និងនោម ញឹកញាប់ជាដើម។
ការស្ងួតរបស់ទ្វារមាស កម្រនឹងគេ លើកមកនិយាយណាស់ ប៉ុន្តែវាពិតជាប៉ះ ពាល់ដល់ទំនាក់ទំនង ស្នេហាជាមួយដៃគូរ នៅពេលវា ធ្វើអោយរំខានដល់ ជីវិតផ្លូវភេទ និងអារម្មណ៍ នៃការទទួលបានភាពសុខស្រួល ទូរទៅ។ ប៉ុន្តែយើង មានវិធីសាស្ត្រខ្លះៗ ដែរសម្រាប់ដោះស្រាយ នឹង បញ្ហានេះ ។
ការព្យាបាលដោយ អេស្ត្រូជែន ក្នុងទ្វារមាស មានក្រែមច្រើន ប្រភេទដែលអាច យកមកលាប លើទ្វារមាស ពីរទៅបី ដងក្នុងមួយ សប្តាហ៍បាន។ ឬគ្រូពេទ្យអាច ដាក់កង ទៅក្នុងទ្វារមាស ដើម្បីអោយវា អាចបញ្ចេញ ចំនួន អ័រម៉ូនអេស្ត្រូជែន ព្រមទាំងត្រូវដូរចេញ ជារៀងរាល់បី ខែម្តងទៀតផង។ បន្ថយស្ត្រេស សុខភាពផ្លូវចិត្ត ក៏ដើរតួនាទី យ៉ាងសំខាន់ចំពោះ ភាពស្ងួត របស់ទ្វារមាសដែរ។
ចូរលុបបំបាត់ភាពស្ត្រេសដោយខ្លួនឯង និងកុំខ្វល់នឹងបញ្ហា ទាំងអស់របស់អ្នក ទៀតអី។ ភាពស្ត្រេសខាង ផ្លូវចិត្តនឹងអាចនាំអោយមាន បញ្ហាលើរាងកាយបាន។ ការថែរទាំងខ្លួន សាប៊ូដុសខ្លួន, ទឹកលាងដៃ, ការងូតទឹកដែល មានសាប៊ូពពុះច្រើន ក៏ជាមូលហេតុធ្វើអោយ មានបញ្ហាដល់ ទ្វារមាសស្ងួតដែរ។ ដូច្នេះចូរធ្វើយ៉ាងណា ជ្រើសរើស សាប៊ូណា ដែលមានកម្រិត pH ល្មមដែលមិនមានសារធាតុ គីមីច្រើន។
ដឹងអំពីរបបអាហារ
របបអាហារដែល មានតុល្យភាព គឺជារឿងមួយ ដ៏សំខាន់ ប៉ុន្តែអ្វីដែល សំខាន់ជាងនេះ ទៀតនោះគឺគ្រឿងផ្សំរបស់វា ដែលគួរ តែមានអាហារ សម្បូរដោយជាតិ សណ្តែកអោយ បានច្រើន៕
Blogger Comment
Facebook Comment