ប្រភព khmer-note
អាជ្ញាធរ ក្រុង Yancheng ខេត្ត Jiangsu ប្រទេសចិន បានធ្វើការ ចុះបង្ក្រាប ស្ត្រីពេស្យាដែល បានបង្កប់ខ្លួន ក្នុងក្លឹបខារ៉ាអូខេ មួយកន្លែងបន្ទាប់ពីរូបថតរបស់ពួកនាង ត្រូវបានគេ បង្ហោះចូល Internet។ តាមប្រភពពត៌មាន បានអោយដឹងថា បន្ទាប់ពីមាន ការបង្ហោះ រូបថតមួយ ចំនួនចូលក្នុង បណ្តាញ Internet អំពីស្ត្រីពេស្យា កំពុងតែបង្កប់ខ្លួន ក្នុងក្លឹបខារ៉ាអូខេ រួចមក អាជ្ញាធរ បានកំណត់គោលដៅ ច្បាស់លាស់ដើម្បី ចុះបង្ក្រាបភ្លាមៗតែម្តង។
អ្វីដែលគេ កត់សំគាល់នោះគឹ រូបភាពដែលត្រូវបានគេ បង្ហោះគឺជា លោក Jiao ដែលជា មន្ត្រីរដ្ឋាភិបាលមួយរូប ហើយលោកមានបានធ្វើការ បដិសេធ ចំពោះរូបនោះ និងបាននិយាយថា នារីក្នុងរូបថតមិនមែនជាស្ត្រី រកស៊ីផ្លូវភេទនោះឡើយ គឺនាងជាមិត្តភក្រ័របស់លោកតែប៉ុននោះ។ ទោះជាយ៉ាងណាក៍ដោយ លោក Jiao ត្រូវ រងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះតែគ្មាន នរណាម្នាក់ជឿសំដីរបស់លោក ហើយពេលនេះគេកំពុងតែ បើប្រតិបត្តិការណ៍ យ៉ាងក្តៅគគុក ដើម្បីបង្ក្រាប ស្ត្រីពេស្យាខុសច្បាស់ នៅក្នុងប្រទេសចិន៕
Blogger Comment
Facebook Comment