ប្រភព khmerdaily
តាមប្រភពពត័មានរបស់ប្រទេសតៃវ៉ាន់បានអោយដឹងថាមានមិត្តស្រីម្នាក់បានកាត់ប្រដាប់ភេទមិត្តប្រុសរបស់ខ្លួនដោយសារតែខឹងនឹងមិត្តប្រុសរបស់ខ្លួននិយាយមិនស្តាប់ ហើយគ្មានចេះជួយធ្វើការអី ចេះតែយកលុយដែលខ្លួនខំរកយ៉ាងលំបាកទៅ ដើរលេង ជាមួយស្រីខាងក្រៅនិង សេពគ្រឿងញៀន។ តាមសម្តីរបស់នាងបានអោយដឹងថា នាងគឺជាជនជាតិវៀតណាម មកប្រទេសតៃវ៉ាន់ចំនួន ១០ ឆ្នាំហើយ ធ្លាប់រៀបការ ជាងមួយបុរសម្នាក់ បង្កើតបានកូនប្រុសមួយស្រីមួយ ហើយនាងបានលែងលះកាលពី ៥ ឆ្នំាមុន ដោយប្រគល់កូនទាំង អស់អោយប្តីចិញ្ចឹម។
៣ឆ្នាំក្រោយមក នាងក៏បានជួបនឹង បុរសអត់ការងារធ្វើម្នាក់ ហើយនាងក៏បាននៅជាមួយគេ រហូតដល់បាន កូនស្រីមួយទៀត ប៉ុន្តែបុរសម្នាក់នោះមិន ចេះរកការងារធ្វើទេ ថែមទាំងខ្ជឹលច្រអូសទៀតផង។ នាងបានព្រមានគេប៉ុន្មានដងហើយ ប៉ុន្តែគេនៅតែដើរលេងស្រីញីរហូត ហើយសេពគ្រឿងញៀនទៀតផង ។
នាងទ្រាំមិនបានក៏ដាក់ថ្នាំងងុយគេងអោយផឹកហើយ យកកន្ត្រៃមកកាត់ប្រដាប់ភេទរបស់គេ រួចបោះចូលទៅក្នុងទន្លេ បាត់ទៅ បន្ទាប់ពីបោះចោលហើយនាងក៏បានមកសារភាពទោសនៅស្នងការ ប៉ូលីសតែម្តងដោយមិនបានរត់ទៅណា នោះទេ។
នាងបានប្រាប់អ្នកកាសែតថា នាងបានកាត់ប្រដាប់ភេទគេសល់តែប្រវែងប្រហែល ២ ស.ម តែប៉ុន្នោះ ៖
Blogger Comment
Facebook Comment