ប្រភព៖ CEN
កំពង់ឆ្នាំង: យុវជនម្នាក់ ត្រូវបានកម្លាំងប៉ូលិស ប៉ុស្តិ៍រដ្ឋបាលស្រែថ្មី ស្រុករលាប្អៀរ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់ នៅក្នុងភូមិជាមួយគ្នា រហូតបានសម្រេច។
ជនសង្ស័យដែលត្រូវសមត្ថកិច្ច ចាប់ខ្លួននេះ ឈ្មោះ មឿន វុទ្ធី អាយុ២២ឆ្នាំ រស់នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯនារីរងគ្រោះ អាយុ១៥ឆ្នាំ។
នារីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៥ ឧសភា នាងបានទៅលេងបុណ្យ នៅក្នុងភូមិ ហើយបាននៅមើល គេរាំធុងបាស់ រហូតដល់ព្រលប់ ទើបត្រឡប់មកផ្ទះវិញ។ ក្នុងខណៈពេលនោះ ជនសង្ស័យឈ្មោះ មឿន វុទ្ធី បានសុំជិះកង់មកជាមួយ។ លុះមកដល់ផ្លូវបត់ ចូលផ្ទះនាង ឈ្មោះវុទ្ធី បានអោយជូនទៅមុខបន្តិច ដោយប្រាប់ថា មានមិត្តភក្តិរបស់គេ នៅចាំខាងមុខ នាងក៏យល់ព្រម។ នៅពេលទៅដល់កន្លែងស្ងាត់ ឈ្មោះមឿន វុទ្ធី ក៏បានចាប់រំលោភនាង បានសម្រេចតែម្តង។
នារីរងគ្រោះ បានអោយដឹងទៀតថា ក្រោយពីរំលោភ នាងបានសម្រេចហើយ ឈ្មោះវុទ្ធី បានគេចខ្លួនបាត់ទៅ។ ចំណែករូបនាង ក៏បានមកប្រាប់ឪពុកម្តាយ អោយបានដឹង ពីរឿងនេះផងដែរ។ ហើយឪពុកម្តាយរបស់នាង បានទៅប្តឹងសមត្ថកិច្ចតែម្តង។
ជនសង្ស័យ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា រូបគេមិនបានបង្ខំ អោយនាងជូនទៅទេ ប៉ុន្តែនាងបានឌុបរូបគេ ទៅបង្ហួសទៅក្នុងព្រៃជើងភ្នំ ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពរំលោភតែម្តង៕V/L
Blogger Comment
Facebook Comment