បាត់ដំបង ៖ សត្វដំរីមួយក្បាល ត្រូវបាន អ្នកស្រុកប្រទះឃើញ ដើរឆ្លងអូរព្រំដែនពី ប្រទេសថៃ ចូលមកដី ខ្មែរ បង្កឱ្យមានការ ភ្ញាក់ផ្អើល និងមនុស្សចោមរោមមើល ព្រោះកម្រជួបប្រទះនាពេលកន្លងមក ។
ហេតុការណ៍សត្វដំរីដាច់ហ្វូងមួយក្បាល ដើរចេញពីទឹកដីថៃ ឆ្លងអូរព្រំដែនចូលមក ដីខ្មែរនេះ បានកើត ឡើង កាលពីព្រលឹម ស្រាងៗ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ម្សិលមិញនេះ នៅត្រង់ចំណុចអូរព្រំដែន ចំណុចភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុក ភ្នំព្រឹក បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ឱ្យដឹងថា កាលពីព្រឹកថ្ងៃ ទី២៥ ខែឧសភា មានអ្នកស្រុករាយការណ៍ឱ្យដឹង ថា ពួកគាត់បានប្រទះឃើញសត្វដំរីមួយ ក្បាលមិនដឹងដាច់ហ្វូងមកពីណា ស្រាប់តែ ឃើញដើរឆ្លងអូរ ព្រំ ដែន ចេញពីប្រទេសថៃ ចូលមកដីខ្មែរយើង ហើយពេលលោកចាត់ កម្លាំងឱ្យចុះទៅមើលបានឃើញ សត្វ ដំរីដូច សេចក្ដីរាយការណ៍មែន តែសមត្ថកិច្ច និង ប្រជាពលរដ្ឋ មិនបានទៅចាប់ ឬដេញអ្វីឡើយ គ្រាន់តែ នាំគ្នាតាមមើលតែប៉ុណ្ណោះ ។
ចំណែកលោកស្រី វុទ្ធី អធិការរងស្រុក កំរៀងវិញ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មាន ដើមអម្ពិលឱ្យដឹងផងដែរថា នៅរសៀល ថ្ងៃទី២៦ ខែឧសភា នេះ គេប្រទះឃើញ សត្វដំរីខាងលើ កំពុងដើរនៅក្នុងចំការពោត អ្នកស្រុកនៅភូមិដីក្រហម ឃុំតាបែន ស្រុក កំរៀង ដោយអ្នកស្រុកកំពុង នាំគ្នា ដេញចេញ ព្រោះខ្លាចបំផ្លាញផលដំណាំរបស់ពួក គាត់ ៕



Blogger Comment
Facebook Comment