ផឹកស្រាស្រវឹង ប្រាប់ប្រពន្ធថា ចងក ប្រពន្ធមិនចាប់អារម្មណ៍ ព្រឹកឡើង ប្តីស្លាប់បាត់

កណ្តាលៈ បុរសម្នាក់ ទំនងជាមានវិបត្តិអីជាមួយប្រពន្ធ និងកូន ពេលស្រវឹងស្រា តែងតែនិយាយ ដដែល ប្រាប់ប្រពន្ធថា នឹងចងកសម្លាប់ខ្លួន លុះដល់ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ បន្ទាប់ពីជនរងគ្រោះ ត្រឡប់មកពីផឹកស្រាវិញ ប្រាប់ប្រពន្ធថា មើលមុខអញឲ្យច្បាស់ យប់នេះអញនឹងចងកសម្លាប់ខ្លួនហើយ ប៉ុន្តែ ប្រពន្ធមិន បានចាប់អារម្មណ៍ ព្រឹកឡើងទើបឃើញប្តីចងក នៅលើចុងម្ខុបស្លាប់បាត់ទៅហើយ ទើប ប្រាប់នគរបាល ឲ្យចុះទៅពិនិត្យសព ប៉ុន្តែស្រី្តជាប្រពន្ធ រួមនឹងកូនពុំធ្វើ ការប្តឹងផ្តល់អ្វីនោះទេ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិត នៅក្បែរផ្ទះជនរងគ្រោះ ប្រមាណជា ៨០ម៉ែត្រ ក្នុងភូមិតាក្តុល សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុម ប៉ូ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ បណ្តុះកូនផ្កាលក់ រស់នៅភូមិ សង្កាត់កើតហេតុ ។ នគរបាល បានបន្តទៀតថា មុនពេលកើតហេតុល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ជនរងគ្រោះបានទៅផឹកស្រាស្រវឹងត្រឡប់មកផ្ទះវិញ ក៏បានប្រាប់ប្រពន្ធថា មើលមុខអញ ឲ្យច្បាស់ យប់នេះអញចងកសម្លាប់ខ្លួនហើយ ដោយនិយាយដដែលៗ ប៉ុន្តែស្រ្តីជាប្រពន្ធមិន បានចាប់អារម្មណ៍អ្វីនោះទេ ដោយសារតែពាក្យស្តាប់ ញឹកញាប់ពេក ហើយក៏ចូលទៅដេកជាធម្មតា ហើយ បុរសជាប្តីបានយកអង្រឹងទៅចងដេកនៅក្រោមដើមម្ខុប លុះដល់ព្រឹកឡើង ស្រ្តីជាប្រពន្ធបានក្រោកពីដេក ចេញក្រៅផ្ទះ ស្រាប់តែឃើញបុរសជាប្តី បានចងកនៅចុងម្ខុបស្លាប់បាត់ទៅហើយ ពេលនោះ កូនប្រុស របស់ជនរងគ្រោះបានឡើងស្រាយ សពដាក់មកក្រោម ទើបស្ត្រីជាប្រពន្ធ បានទៅប្រាប់នគរបាលមូលដ្ឋាន ឲ្យចុះទៅពិនិត្យសព បន្ទាប់ពីនគរបាលមូលដ្ឋា និងជំនាញបានពិនិត្យរួចហើយ ឃើញថា ជនរងគ្រោះ ពិត ជាបានចងកសម្លាប់ខ្លួន ដោយខ្លួនឯងពិតប្រាកដមែន ហើយក្រុមគ្រួសារ ជនរងគ្រោះ ក៏ពុំបានធ្វើការ ប្តឹង ផ្តល់អ្វីដែរ ដោយសុំសពជនរងគ្រោះ ទៅធ្វើបុណ្យ តាមប្រពៃណី៕


Share on Google Plus
    Blogger Comment
    Facebook Comment