យុវជនម្នាក់ជិះម៉ូតូ បុករថយន្ដដឹកដី រងរបួសធ្ងន់ លើផ្លូវលេខ៣៧១

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ យុវជនម្នាក់មិនស្គាល់អត្ដសញ្ញាណ បានជិះ ម៉ូតូបុករថយន្តដឹកដី បណ្តាលឲ្យរងរបួសធ្ងន់នៅលើបណ្ដោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្បែរផ្សារប៉េសេ កាលពីម៉ោងប្រមាណ ៥ និង៤០នាទីល្ងាច ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៤ នេះ ។

 សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្ដដឹកដី និងយុវជនរង គ្រោះ ធ្វើដំណើរបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ យុវជនបានបើកម៉ូតូទៅបុករថយន្តដឹកដីចំពាក់កណ្តាល បណ្តាលឲ្យដួលច្រងាប់ច្រងិលរងរបួសជាទម្ងន់ រីឯម៉ូតូម៉ាកសេ ១២៥ ពណ៌ ខ្មៅ ខូចខាតផ្នែកខាងមុខទាំងស្រុង។

 ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្ដរាគមន៍នៅកន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅសង្រ្គោះ និងនាំយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ ៕
Share on Google Plus
    Blogger Comment
    Facebook Comment