យន្ដហោះ​ថៃ​ឆ្វែល​ពី​លើ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ពីរ​លើក​ក្នុង​មួយ​ព្រឹក​

ប្រភព៖ CEN
ព្រះវិហារ: យន្ដហោះ​ថៃ​២​គ្រឿង បាន​ហោះហើរ​ចំនួន​២​លើក​នៅ​តា ម​តំបន់​បន្ទាត់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤​។
​ ​ប្រភព​យោធា​កម្ពុជា​ដែល​ឈរជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​និយាយ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​ឧសភា​នេះ​ថា កាលពី​ម៉ោង​៩ និង​៥០​នាទី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៤ មាន​យន្ដហោះ​ស៊ើបការណ៍​មួយគ្រឿ ង​បាន​ហោះ​នៅលើ​តំបន់​ភូមិសាស្ដ្រ​តា​សឹម​,​ភ្នំ​ទ្រព្យ​,​វាល​ឥន្ទ្រី​យ៏ មុខ​ប្រាសាទព្រះវិហារ និង​តំបន់​តាថាវ​។​

​ ​ដោយឡែក​ព្រឹក​ម៉ោង​១០ និង​១០​នាទី​ដល់​ម៉ោង​១០ និង​១៥​នាទី យន្ដហោះ​ប្រភេទ​ឧទ្ធម្ភាគចក្រ​ថៃ​មួយគ្រឿង​ទៀត បាន​ហោះ​ពី​កើត​ទៅ​លិច​ឆ្លងកាត់​ព្រំដែន​ច្រក​អាន​សេះ​។ ប៉ុន្ដែ​យន្ដហោះ​ទាំង​ពីរ​គ្រឿង​នោះ មិន​បាន​រំលោភ​ចូល​មក​កាន់​ដែនអាកាស​កម្ពុជា​ទេ​។ ទោះជា​យ៉ាងណា​វា​ជា​រឿង​ចំលែក​មួយ ដែល​ភ្លាមៗ​មាន​យន្ដហោះ​រហូតដល់​២​គ្រឿង​ហោះ​ឆ្វែល​២​លើក​នៅ​តំបន់​ព្រះវិហារ​។​
​ ​
​មន្ដ្រី​កម្ពុជា​នៅ​ព្រះវិយារ​បាន​និយាយថា មិន​មាន​រឿង​អ្វី​ដែល​ធ្វើឱ្យ​មាន​ការប្រែប្រួល​ឡើយ ដោយសារ​កម្ពុជា​-​ថៃ នៅតែ​សហការ​គ្នា​ល្អ​ជា​ធម្មតា ហើយ​កំលាំង​កម្ពុជា​-​ថៃ ដែល​ឈរ​នៅ​ទល់មុខ​គ្នា​នោះ បាន​ដើរ​ល្បាត និង​ប្រាស្រ័យ​ទាក់ទង ទទួល​ព័ត៌មាន ទៅវិញទៅមក​ជាធម្មតា​។​
​ ​
​ជាមួយគ្នា​នោះ នៅឯ​ប្រាសាទព្រះវិហារ មន្ដ្រី​អាជ្ញាធរ​និយាយថា នៅតែមាន​ភ្ញៀវ​ទេសចរណ៍​ខ្មែរ និង​ភ្ញៀវ​បរទេស​ឡើង​ចុះ​ធម្មតា​។ ជាក់ស្ដែង​ថ្ងៃទី​២៦ ខែ​ឧសភា​នេះ​នៅ​ប្រាសាទ​ព្រះវិហារ​មាន​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​ឡើង​ចុះ​ចំនួន​ជិត​១០០ នាក់ និង​ភ្ញៀវ​បរទេស​ជិត​១០​នាក់​។​
​ពួកគាត់​មិន​មាន​ការភ្ញាក់ផ្អើល​អំពី​សភាព​ការណ៏​នៅ​ប្រទេស​ថៃ​ដែល​នៅ​ជាប់​នឹង​ប្រាសាទព្រះវិហារ​នោះឡើយ​៕T

Share on Google Plus
    Blogger Comment
    Facebook Comment