ភ្នំពេញ៖រថយន្តឡិចស៊ិសមួយគ្រឿងត្រូវរងការខូចខាតយ៉ាងដំណំខណៈបើករថយន្តបត់ត្រឡប់ក្រោយបំណងយកទៅទុកតែត្រូវយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងស្ថានភាពស្រវឹងបុកចំពាក់កណ្តាលរថយន្តពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៤ ទល់មុខផ្ទះលេខ៥៩ ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេសង្កេតឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ិស RX300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Q-9686 រួមដំណើរដោយនារីម្នាក់ហើយរថយន្តចតចោលនៅជិតកន្លែងកើតហេតុខាងលើចតក្នុងទិសដៅពីត្បូងទៅជើងលុះដល់វេលាកើតហេតុម្ចាស់រថយន្តនិងនារីជាមិត្តស្រីបានចេញពីក្លឹបហើយឡើងជិះរថយន្តរយែត្រឡប់ក្រោយបំណងត្រឡប់ទៅគេហដ្ឋានវិញតែអកុសលគ្រាន់តែរយែរថយន្តបានបន្តិចក៏ត្រូវម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥សេរីឆ្នាំ២០១១ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AT-3404 ជិះដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជិះធ្វើដំណើរតាមបណ្តោយផ្លូវ១០៥ទិសដៅពីត្បូងទៅជើងបានបុកចំពាក់កណ្តាលរថយន្តឡិចស៊ិសពេញទំហឹងបណ្តាលឲ្យម៉ូតូគៀបជាប់ជាមួយរថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ក្រោយកើតេហតុសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍សម្របសម្រួលភាគីទាំងសងខាងហើយភាគីទាំងសងខាងក៏ធ្វើការជជែកគ្នាអស់រយៈពេលយ៉ាងយូរដែរ តែចុងក្រោយបុរសដែលជាម្ចាស់រថយន្តខ្ជិលរញ៉េរញ៉ៃច្រើនទើបសម្រេចចិត្តសងសំណងទៅខាងយុវជនដែលជាម្ចាស់ម៉ូតូដើម្បីបញ្ចប់រឿងព្រោះគាត់យល់ថាខ្លួនគាត់បានបត់រថយន្តត្រឡប់ក្រោយបញ្ច្រាស់ទិសដៅទើបបង្កឲ្យមានរឿងដូចនេះកើតឡើងតែម្តងទៅ៕




Blogger Comment
Facebook Comment