ភ្នំពេញ: ផ្ទះមួយមានរូងក្រោមដីសម្ងាត់ ដែលពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀនដ៏ធំ និង ប្រព្រឹត្តលួច-ប្លន់បានត្រូវបង្ក្រាប ។នេះជាលើកដំបូងដែលសមត្ថកិច្ចបានរកឃើញជនល្មើសប្រើប្រាស់រូងក្រោមដីបែបនេះ។
មន្ត្រីនិយាយថាផ្ទះនេះជាកម្មសិទ្ធិរបស់មេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ ហេង ទី ភេទប្រុស ដែលគេចខ្លួនបាត់មុនបង្ក្រាបបន្តិច ។វាស្ថិតនៅចំនុចព្រៃព្រិច ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កៀកព្រំដែន កម្ពុជា-ថៃ ។
កម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង ក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងឈានដល់បង្ក្រាប កាលពីថ្ងៃទី២៥ ឧសភា ២០១៤ ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និយាយថា: ក្នុង ផ្ទះ១កន្លែងនេះមានស្ថាបនារូងក្រោមដី ជ្រៅនិងបត់បែនងងឹត។ រូងនោះជាកន្លែងលាក់ទុកនិងកែច្នៃសោរ-ក និងរូបរាងម៉ូតូដែលលួចប្លន់បានផងនិងជាកន្លែងលាក់ទុកគ្រឿងញៀនផង ។
សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យជួញដូរ ចែកចាយនិង នាំគ្រឿងញៀនមកអោយមេខ្លោង ចំនួន២នាក់ : ១: ឈ្មោះ ថៃ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជាមេការជាងសំណង់ មានលំនៅនៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ។ ២-ឈ្មោះ ឈួន វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករ មានលំនៅនៅភូមិ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត និងរឹបអូសថ្នាំញៀនមេតំហ្វេតាមីន ១៧.៥២៣គ្រាប់ , ខេទឹកកក ៣០,៥៨ក្រាម , រថយន្តតូយ៉ូតាឆ្លាម ពណ៌ប្រផេះ ១គ្រឿង , ម៉ូតូ ៤គ្រឿង (ម៉ូតូដែលលួចកាច់សោរ-ក) , ឧបករណ៍កាច់និងកែច្នៃធ្វើសោរ-ក ប្ដូរ រូបភាពម៉ូតូ១ចំនួន ធំ ព្រមទាំងឯកសារ ពាក់ព័ន្ធជាច្រើនទៀត ៕T/L





Blogger Comment
Facebook Comment