ស្ថានទូត កម្ពុជានៅថៃ ប្រាប់លេខទូរ ស័ព្ទឱ្យទំនាក់ទំនង បើពលរដ្ឋណាម្នាក់​ មាន បញ្ហា ជាបន្ទាន់

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំព្រះរា ជាណាចក្រថៃ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងរកស៊ី ក្នុងប្រទេសថៃទាំងអស់ថា បើមានបញ្ហាអ្វី មួយ អាចទំនាក់ទំនងមកលេខទូរស័ព្ទ ចំនួន ៣ខ្សែ ដើម្បីសុំជួយអន្ដរាគមន៍ភ្លាមៗខណៈ ដែលប្រទេសថៃ បានចេញច្បាប់រិតបន្ដឹង ក្នុងការដើរ ហើរ ។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថាន ទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកកកាលពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បានបញ្ជាក់ ថា “ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ សូមជម្រាបជូនដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ ប្រទេសថៃដូចតទៅ ៖ ក្នុងអំឡុងសុពល ភាព បម្រាមគោ ចរ នៅម៉ោង ១០យប់ ដល់ម៉ោង ៥ទៀបភ្លឺ និងបទបញ្ជាផ្សេងៗ ពាក់ព័ន្ធនឹងចលនាប្រជាជន ដែលកំណត់ ដោយអាជ្ញាធរថៃ ស្ថានទូតបានបើកទូរស័ព្ទ ប្រចាំការ ចំនួន ៣ខ្សែ សម្រាប់ទំនាក់ទំនង ពេលមានបញ្ហា បន្ទាន់ ។ ទូរស័ព្ទទាំង ៣ខ្សែ រួមមាន ទី១-០៨១ ៤៤ ១៩ ៨៧២ ទី២- ០៩៨ ៤០ ៤១ ៥៥០ និងទី៣-០៨២ ៧៩ ៩០ ០០៧ ។

កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអំពាវ នាវ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ដែលមាន បំណតធ្វើដំណើរ ទៅកាន់ប្រទេសថៃ រស់ នៅ និងរកស៊ីក្នុងប្រទេសថៃត្រូវរក្សាភាព ស្ងៀមស្ងាត់ ហើយបន្ដ ធ្វើការងារជាធម្មតា ព្រមទាំងគោរពឱ្យបាននូវច្បាប់ និងបទបញ្ជា ផ្សេងៗរបស់ប្រទេសថៃ ។
ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងនោះត្រូវជៀសឱ្យឆ្ងាយ និងកុំចូលរួម ការជួបជុំ ណាមួយនៅក្នុងប្រទេសថៃឱ្យសោះ ៕

Share on Google Plus
    Blogger Comment
    Facebook Comment