ប្រជាពលរដ្ឋ ដេញចាប់ ចោរលួចម៉ូតូ និង វាយស្ទើរស្លាប់

ភ្នំពេញ ៖ ចោរលួចយកម៉ូតូ ត្រូវបានជន រងគ្រោះ និងប្រជាពលរដ្ឋ ក្បែរខាងនាំគ្នា ដេញចាប់និងវាយមួយដៃមួយជើងម្នាក់ ស្ទើរស្លាប់ ក្រោយពីធ្វើសកម្មភាព លួចម៉ូតូ កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់ ជួលភូមិដើម ស្លែង ក្រុមទី៥ សង្កាត់ច្បារ អំពៅទី២ ខណ្ឌមានជ័យ ។

ចោរលួចម៉ូតូដែលប្រជាពលរដ្ឋដេញ ចាប់និងវាយស្ទើរស្លាប់ខាងលើនេះ ឈ្មោះ ហង្ស សំអាត អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ ជួលក្បែរកន្លែងកើតហេតុ ហើយជននេះ ធ្លាប់ជាប់គុកនៅប្រទេសថៃ អស់រយៈពេល ៤៨ថ្ងៃ ពីបទចែកចាយគ្រឿងញៀន។ ដោយឡែកជនរងគ្រោះ ជាប្ដីឈ្មោះយក់ សារី អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះអាន ដាណែត ។

បើតាមសេចក្ដីរាយការណ៍ពីកន្លែង កើត ហេតុ បានឱ្យដឹងថា ដោយសារតែជាមនុស្ស ស្គាល់គ្នា ជនសង្ស័យបានយកសោម៉ូតូរបស់ ជនរងគ្រោះ លាក់ទុកជាយូរមកហើយ លុះ ពេលកើតហេតុ ខណៈដែលជនរងគ្រោះទាំង ពីរនាក់ កំពុងនៅក្នុងបន្ទប់ជួល ហើយទុកម៉ូតូរបស់ខ្លួន ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១ៅឌ-៨៧០០ មុខបន្ទប់ ។ 

ពេលនោះជនសង្ស័យ បានយកមេសោទៅ ថ្ពួកមុខបន្ទប់ជួល ហើយបើកម៉ូតូគេចខ្លួន ប៉ុន្ដែដោយសារតែស្ដ្រីជាប្រពន្ធឃើញទាន់ ក៏ស្រែកចោរៗ បណ្ដាលឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ នាំគ្នាដេញតាមពីក្រោយ ធ្វើឱ្យជនសង្ស័យភ័យខ្លាំង បើកម៉ូតូទៅបុកថូផ្កា បណ្ដាលឱ្យដួល ក៏ត្រូវចាប់បានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវ ច្បាប់ ។


Share on Google Plus
    Blogger Comment
    Facebook Comment