បញ្ហា៤ចំណុចត្រូវការពារ ស្បែកនារដូវក្តៅ

នៅពេលឈានដល់ រដូវក្តៅម្តងៗ វាមិនត្រឹមតែធ្វើឲ្យ ស្បែកអ្នកទទួលរង ការប៉ះពាល់ប៉ុណ្ណោះទេ តែវាថែមទាំងនាំ ជំងឺមួយចំនួន មកឲ្យអ្នកបន្ថែមទៀតផង។ អ្នកជំនាញផ្នែក ជំងឺសើស្បែកបាន ឲ្យដឹងថា នៅរដូវក្តៅគួរប្រយ័ត្ន បញ្ហាស្បែក៤ចំនុចដូចខាងក្រោមៈ

១. ស្បែករលាក ដោយសារកម្តៅថ្ងៃៈ
កម្តៅថ្ងៃ គឺជារឿងមួយ អាចធ្វើឲ្យស្បែករលាក និងអាចបង្កឲ្យក្លាយជា ជំងឺមហារីកស្បែកបាន។ ជាពិសេសអ្នក ដែលចូលចិត្តលេងទឹកសមុទ្រ ព្រោះទឹកនិងខ្សាច់ ធ្វើឲ្យកាំរស្មី UV ជះខ្លំាងជាមុន រហូតដល់ទៅ ៤ដង។ ដូច្នេះនៅពេលដែលអ្នក ប៉ះនឹងកម្តៅថ្ងៃ អ្នកគួរលាបក្រែម ការពារ កម្តៅថ្ងៃយ៉ាងតិច ឲ្យបានមុនមួយម៉ោង និងលាបក្រែមបន្ថែម ពីលើរាល់ ២ទៅ ៣ម៉ោងម្តង។ ម្យ៉ាងទៀតអ្នកគួរ ប្រើក្រែមលាបស្បែក ឲ្យសមស្រប និងសភាពស្បែក រួមទាំងការប្រើប្រាស់។ ជាពិសេសប្រសិន បើបាន PA+ គឺកាន់តែប្រសើរ ព្រោះវាអាចការពារកាំ រស្មីUVAបាន។

២.ចែងថ្ងៃៈ
អ្នកកើតជំងឺនេះ នឹងកើតមានកន្ទួលរមាស់ នៅតាមបរិវេណរាងកាយ ដែលប៉ះនឹងពន្លឺថ្ងៃ។ ពេលខ្លះវាមិនឡើងកន្ទួលភ្លាមៗ នៅពេល ប៉ះពន្លឺថ្ងៃឡើយ តែវាអាចកើតមាន បន្ទាប់ពីពេលប៉ះកម្តៅថ្ងៃរួច ប្រហែលកន្លះម៉ោង ឬ១ ម៉ោង ដោយភាគច្រើន វាកើតមានតែនៅចំពោះ រដូវក្តៅតែប៉ុណ្ណោះ។

៣. រមាស់ ដោយសារញើសៈ
ញើសមានជាតិប្រៃ ទើបវាអាចបណ្តាល ឲ្យកើតមានអាការរមាស់ នៅពេលដែល បែកញើសម្តងៗ។ អ្នកខ្លះកើតមានអាការ ប្រតិកម្ម ជាមួយនឹងញើសខ្លួនឯង ដោយមានការរមាស់ និងកន្ទួលៗ។ ដូច្នេះអ្នកគួរស្ថិត នៅកន្លែងត្រជាក់ ឬងូតទឹកជម្រះ ខ្លួនឲ្យបានស្អាត កុំបណ្តោយ ឲ្យខ្លួនស្អិតៗ ដោយសារញើស។

៤. ជំងឺរើមៈ
នៅពេលដែលអ្នក ហាលថ្ងៃយូរពេក វាអាចជំរុញឲ្យមេរោគ រីកធំធាត់ និងបង្កឲ្យក្លាយជាជំងឺរើមបាន។ ក្នុងករណីនេះ អ្នកអាចបន្ថយអាការ ដោយការទទួលទានថ្នាំ ប៉ុន្តែចំពោះតែអ្នក ដែលកើតជំងឺរើម ប៉ុណ្ណោះ៕

Share on Google Plus
    Blogger Comment
    Facebook Comment