សាឡាងបូមខ្សាច់ បុកសាឡាង អរិយក្សត្រ សំណាងគ្មានគ្រោះថ្នាក់ ធ្ងន់ធ្ងរ

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤នេះ ពោលនៅវេលាម៉ោងជិត៨ មានឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរណ៍លើផ្ទៃទឹក ដោយសាឡាងបូបខ្សាច់ បានបុកជាមួយនឹងសាឡាងដឹកអ្នកដំណើរអរិយក្សត្រ ពេលទើប ចាកចេញពីជ្រាំងបានបន្តិច តែមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា នៅម៉ោងកើតហេតុនេះ សាឡាងដឹក អ្នកដំណើរអរិយក្សត្រ បានចេញដំណើរពីកំពង់ស្ថិតក្បែរមណ្ឌលកម្សាន្តឌ្រីមលែន ក្នុងទឹកដីសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឆ្ពោះទៅត្រើយម្ខាងទៀត។ លុះចេញដំណើរបានបន្តិច ស្រាប់តែមានសាឡាងបូមខ្សាច់មួយបានបើកបុកបណ្តាល ឲ្យអ្នកដំណើរលើសាឡាង ៣នាក់ធ្លាក់ទៅក្នុងទឹក។

ភ្លាមៗនោះ អ្នកដំណើរផ្សេងទៀត ក៏បាននាំគ្នាជួយស្រង់ឡើងមកលើសាឡាងវិញផងដែរ មិនបង្កឲ្យមានគ្រោះ ថ្នាក់អ្វីនោះទេ។
ក្រោយបង្កគ្រោះថ្នាក់សាឡាងបូមខ្សាច់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹក បានបើករត់ តែក៏ត្រូវបានសមត្ថ កិច្ចជិះអូបរដេញតាមផងដែរ ដើម្បីនាំយកមកធ្វើការដោះស្រាយទៅតាមច្បាប់ និងផ្តល់សំណងទៅលើការខូច ខាត៕

Share on Google Plus
    Blogger Comment
    Facebook Comment