កូនយកលិខិតឆ្លងដែនឪពុកគូរលេង ធ្វើអោយឪពុកជាប់ នៅកូរ៉េ មិនអាច ចូលស្រុកវិញបាន (មានវីដេអូ)

ប្រភព Khmer-note
ក្មេងតូចម្នាក់ ដែលចូលចិត្តគូររូបបានធ្វើអោយគ្រួសាររបស់ គេជួបបញ្ហាមិនអាចធ្វើការ ហោះហើរមកកាន់ប្រទេស កំណើតខ្លួនវិញបាន។ តាមរយៈអ្នកចិត្តសាស្ត្របានអោយ ដឹងថា ក្មេងៗចូលចិត្តគូររូបគឺជារឿងល្អមួយ ដែលជួយ ដល់ការលូតលាស់របស់ពួកគេ ប៉ុន្តែភាពចូលចិត្តគូររូប របស់ក្មេងជនជាតិចិនអាយុ៤ឆ្នាំម្នាក់បានធ្វើអោយឪពុក របស់គេជួបបញ្ហា ក្រោយពីឪពុកកូនទាំង២នេះបាន ទៅដើរកំសាន្តនៅប្រទេសកូរ៉េខាងត្បូង។

ក្មេងតូចនោះ បានយកលិខិតឆ្លងដែនឪពុកយកធ្វើជាសៀវភៅគូររូបលេង ដោយបានគូររង្វង់ភ្នែកខ្មៅ ថែមពុកមាត់ ពុកចង្ការ និងគូររូបមនុស្សជាច្រើនទៀត។ អ្នករៀបចំដំណើរកំសាន្ត និងអាជ្ញាធរនៅស្ថានទូតចិន បានជួយសំរួលបុរសជាឪពុកនោះរកមើលសន្លឹកសំខាន់ ដែលអាចបញ្ជាក់ថា លិខិតឆ្លងដែននេះជារបស់គាត់ ដើម្បីអោយគាត់អាចទទួលបាន លិខិតឆ្លងដែនថ្មីធ្វើដំណើរទៅប្រទេសចិនវិញ។

Share on Google Plus
    Blogger Comment
    Facebook Comment