មន្រ្តីណែនាំ ឱ្យប្រតិបត្តិករ និងអាជីករ លក់ស៊ីម ប្រុងប្រយ័ត្ន ពីការលក់

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ ដើម្បីកាត់ហានិភ័យនានា ក្នុងការលក់ស៊ីមកាត សម្រាប់ទូរស័ព្ទចល័ត មន្រ្តីក្រសួងជាន់ខ្ពស់ប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ បាន ចុះណែនាំដល់ប្រតិបត្តិករនិងអាជីវករ ឱ្យមានការប្រយ័ត្នប្រយែងនៅពេលលក់ ត្រូវមានការថតចម្លងអត្តសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនជាដើម។

លោក អ៊ូ បូរ៉ាត់ អគ្គធិការ នៃក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ បានថ្លែងប្រាប់អាជីករ និងប្រតិបត្តិករនៅផ្សារទួលទំពូង អំពីផលប៉ះពាល់នៃការលក់ស៊ីមកាត ដោយមិនបានថតចម្លង អត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់អាសយដ្ឋាន និងអត្តសញ្ញាណនានា ដែលជាធ្វើឱ្យជនល្មើសងាយស្រួល ឆ្លៀតឱកាសប្រព្រឹត្តបទល្មើស អំពីឃាតកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ច សកម្មភាពភេរវកម្មឆ្លងដែន ការដំឡើង ឬការធ្វើអាជីវកម្ម សេវាកម្មទូរគមនាគមន៍ខុសច្បាប់គ្រប់រូបភាព។

ការចុះណែនាំ បានធ្វើឡើង បន្ទាប់ពីសកម្មភាពអសកម្មមួយចំនួន ដែលប្រជាពលរដ្ឋខ្លះ បានយកអត្តសញ្ញាប័ណ្ណរបស់ខ្លួន ដើម្បីជាថ្នូរទឹកប្រាក់តិចតួច លក់ឱ្យ ជនទុច្ចរិត ដែលឱ្យពួកគេទាំងនោះ ប្រើប្រាស់សកម្មភាពផ្ទុយនឹងច្បាប់ ប៉ុន្តែជាលទ្ធផលពលរដ្ឋ ដែលចង់បានលុយ បន្តិចបន្តួចនោះទេ ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់។

ព្រមលោក គ្នានេះ លោក អ៊ូ បូរ៉ាត់ ក៏ស្នើឱ្យប្រតិបត្តិករនិងអាជីវករទាំងនោះ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីណែនាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយត្រូវបំពេញបែបបទ ឱ្យបានត្រឹមត្រូវក្នុងនោះ សម្រាប់អតិថិជនជនជាតិខ្មែរ បើជាប្រជាពលរដ្ឋទូទៅត្រូវមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដែលមាន សុពលភាព មន្រ្តីរាជការ ត្រូវប្រាស់លិខិតសំគាល់ខ្លួន ចេញដោយស្ថាប័ន និងអង្គភាពសាមីុ ឬអត្តសញ្ញាណប័ណ្ណមានសុពលភាព សម្រាប់ព្រះសង្ឃ ត្រូវសង្ឃដីកា រីឯអនីតិជន ត្រូវឪពុកម្តាយ ឬអាណាព្យាបាលជាអ្នកទិញប្រើប្រាស់ និងសម្រាប់ជនបរទេស ត្រូវតែមានលិខិតឆ្លងដែន ភា្ជប់ដោយទិដ្ឋាការស្នាក់នៅ មានសុពលភាព។

កន្លងមកកម្លាំងសមត្ថកិច្ចចម្រុះ ក៏ធ្លាប់បង្រ្កាបពួកឧក្រិដ្ឋជន តាមប្រព័ន្ធអ៊ីធឺណែតនិងទូរស័ព្ទ ជាច្រើនលើកច្រើនសា ដែលក្រុមខ្លះជាឧក្រិដ្ឋជនឆ្លងដែន ថែមទៀត ផង៕


Share on Google Plus
    Blogger Comment
    Facebook Comment