ប្រភព CEN
ភ្នំពេញ: ស្ត្រីជនជាតិចិនម្នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម ដោយត្រូវបានជនមិនស្គាល់មុខ ចាប់អារ.ក បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង កាលពីម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ចាំង លី អាយុជាង៤៣ឆ្នាំ ជាជនជាតិចិន ស្នាក់នៅផ្ទះ២ល្វែង គ្មានស្លាកលេខ មានមុខរបរ បើកសិប្បកម្មដេរមួក និងជាសាខារោងចក្រ ដែលមានយីហោ សៃឡែន (រោងចក្រ៦ជាន់) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គឺកម្មករ កម្មការិនីកាត់ដេរ ប្រហែលជាង ១០ នាក់ បានមកធ្វើការ (ដេរមួក) ដូចសព្វមួយដង។ លុះមកដល់ឃើញផ្ទះបិទទ្វារ ក៏នាំគ្នាស្រែកហៅ តែមិនមានការឆ្លើយតប ក៏ទៅអើតមើល ស្រាប់តែឃើញស្ត្រីជនជាតិចិន បានដេកស្លាប់ នៅក្នុងថ្លុកឈាម ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នក រស់នៅជិតខាង។
ភ្លាមនោះ អាជ្ញាធរមូលដ្ឋាន និងនគរបាលជំនាញរបស់ក្រុង បានចុះមកដល់ ហើយបានពិនិត្យ និងកំពុងធ្វើកោសល្យវិច្ច័យ ហើយគេមិនទាន់អាចសន្និដ្ឋាន ករណីនេះជារឿងគំនុំឬប្លន់សម្លាប់នោះទេ៕V/s
Blogger Comment
Facebook Comment