ប្រភព ៖ វត្តភ្នំ
ខេត្ដកណ្ដាល ៖ បុរសម្នាក់បានឈប់ម៉ូតូ ដើម្បីបត់ជើងតូច នៅចំណុចការដ្ឋាន កិនបង្ហាប់ផ្លូវ ក៏ជួបសំណាងអាក្រក់ ត្រូវរ៉ូឡូកិនសំប៉ែតដូចចេកចៀន រួមទាំងម៉ូតូផងដែរ ខណៈដែលអ្នកបើកបររ៉ូឡូ ក៏ខ្វះការប្រុងប្រយ័ត្ន ថយក្រោយមិនមើលឆ្វេងស្ដាំកាលពីវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅផ្លូវលំ ភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ដ កណ្ដាល ចំណុចផ្លូវកំពុងធ្វើថ្មី។
ជនរងគ្រោះមានឈ្មោះ ពៅ ណារិទ្ធ ហៅម៉ៅ អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ហើយគ្រឿងយន្ដបង្កម៉ាក រ៉ូឡូកិនថ្នល់ ពណ៌លឿង ដោយឃើញសភាពមិនស្រួល អ្នកបើករ៉ូឡូបានរត់គេចខ្លួន បាត់ស្រមោល។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុក្រុមការងារធ្វើផ្លូវ របស់មន្ទីរសាធារណការ ខេត្ដកណ្ដាល បាននិងកំពុងធ្វើផ្លូវលំមួយខ្សែ នៅចំណុចភូមិចុងកោះ ។
ពេលនោះស្រាប់តែជនរងគ្រោះ ពុំដឹងជិះម៉ូតូមកពីណា បានឈប់ម៉ូតូ ក្បែរចំណុចកើតហេតុ រួចក៏ចុះបត់ជើងតូច ចៃដន្យរ៉ូឡូថយក្រោយ រួចក៏កិនម៉ូតូដួល ជាប់ទាំងជនរងគ្រោះ នៅពីក្រោមសំប៉ែត ដូចចេកចៀន បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្ដង។ ជនរងគ្រោះជិះម៉ូតូសង់សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AQ- 7450 បានរងការខូចខាត ស្ទើរទាំងស្រុងហើយសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
Blogger Comment
Facebook Comment