ចិន: លោក Guo Wenxian អាយុ៤០ឆ្នាំហើយគាត់រស់នៅក្នុងប្រទេសចិន ហើយក៏ជាជនពិការដៃ ម្នាក់ផងដែរ ប៉ុន្តែលោកត្រូវប៉ូលីស ឃាត់ខ្លួន ខណៈពេល កំពុងបើកបរ រថយន្តដោយប្រើជើងទាំងពីរ ជំនួសដៃបន្ទាប់ពី លោក Wenxian បាន ធ្វើដំណើរបានចំងាយផ្លូវ ជាង១០០គីឡូម៉ែត្រ ទៅហើយ។
លោក Guo Wenxian និយាយថា តាំងពីពិការដៃមក គាត់រៀនធ្វើអ្វីៗ ដោយប្រើជើង ទាំងពីរដូចជា ដុសធ្មេញ សរសេរអក្សរនិងបើកបរជាដើម ហើយលោក ក៏ពុំដែលជួបគ្រោះថ្នាក់ដែរ ប៉ុន្តែប៉ូលីសនៅតំបន់ Xiantao ក្នុងខេត្ត Hubei និយាយថា ការធ្វើបែបនេះ គឺវាខុសច្បាប់ ដោយគ្មាននរណាម្នាក់ អាចប្រើជើងមកបើកបរ យានយន្តនោះទេហើយការដែល លោក Wenxian បើករថយន្តនេះ ក៏ពុំមានលិខិតអនុញ្ញាតដែរ។ លោក Wenxian ត្រូវប៉ូលីសតម្រូវឲ្យ បង់ផាកពិន័យជាប្រាក់ ចំនួន £50 និងប្រាប់ឲ្យគាត់ចូលសាលា បើកបររៀនពីទ្រឹស្តីផងដែរ៕

Blogger Comment
Facebook Comment