ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលជាពេលកម្ពុជា ប្រារព្ធពិធីអុំទូក នៅថ្ងៃទី២ មានគ្រោះថ្នាក់ ចរាចរណ៍ កើតឡើង នៅទូទាំងប្រទេស ១៨លើក (យប់ ០៥លើក), មានមនុស្សស្លាប់ ១០នាក់ (ស្រី ០៤នាក់)និង មានមនុស្ស របួសធ្ងន់ ១៤នាក់(ស្រី ០៤នាក់) និង របួសស្រាល ២១នាក់ (ស្រី ០៤នាក់)។
គេហទំព័រអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើក បានបង្ក ឲ្យខូចខាតយានយន្តសរុប ៣៣គ្រឿង ក្នុងនោះម៉ូតូ ២១គ្រឿង , រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០៤គ្រឿង ,យានយន្តផ្សេងៗ ០៤គ្រឿង និងថ្មើរជើង ០២នាក់។ ប្រភពខាងលើបន្តថា មូលហេតុ បណ្តាល មកពីលើសល្បឿន ០៧លើក, មិនគោរពសិទ្ធ ០២លើក, ប្រជែងគ្រោះថ្នាក់០១លើក, បត់គ្រោះថ្នាក់ ០៣លើក, ស្រវឹង ០៣លើក ,កត្តាយានយន្ត ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ២៥នាក់ (យប់ ១៣នាក់)៕
Blogger Comment
Facebook Comment