តើគួរធ្វើដូចម្តេច ទើបអាចអោយមនុស្សស្រី ដែលយើងស្រលាញ់ត្រលប់មករកយើងវិញបាន?

ស្នេហាគឺតែងតែ មានការជួបនិងបែក គឺជារឿងធម្មតានោះទេ ព្រោះថា ពេលខ្លះចរិតមិនត្រូវគ្នា ឧស្សាហ៏ឈ្លោះប្រកែកគ្នា មានការប្រច័ណ្ឌនឹងគ្នាទៅវិញទៅមក ជាដើម។ ដោយឡែកសំរាប់ថ្ងៃនេះ យើងមានវិធីដែលអាច ជួយអោយដៃគូស្នេហា អាចយកឈ្នះចិត្តគូរសង្សារ ត្រលប់មកវិញបាន ។

 ១ ទុកពេលវេលាខ្លះសំរាប់មនុស្សស្រី៖ ជាដំបូង យើងត្រូវទុកពេលខ្លះអោយនាង បើសិនជាយើងទើបតែចាប់ផ្តើមតាមស្រលាញ់នាង យើងមិនអាច៥នាទីខលទៅនាងម្តងៗ អាចធ្វើអោយនាងធុញនឹងយើង ដូច្នេះហើយ ជាមធ្យោបាយដ៏ល្អគឺ យើងគួរតែទុកពេលវេលាផ្ទាល់ខ្លួនខ្លះ ដល់នាងផង ។ ដោយឡែក មួយវិញទៀត យើងក៏មិនអាចបណ្តោយអោយនាង នៅតែឯងពេកដែរ ព្រោះវាអាចជាសញ្ញាមួយ ប្រាប់នាងអោយដឹងបានថា យើងមានបញ្ហាហើយ។



 ២ ទុកពេលវេលាសំរាប់ខ្លួនឯង៖ ទន្ទឹមនឹងការដែលយើង ទុកពេលវេលាដល់នាង យើងក៏ត្រូវទុកពេលវេលា ដល់ខ្លួនឯងខ្លះផងដែរ គឺទុកសំរាប់គិតមើលថាតើខ្លួនឯងនៅខ្វះខាត ចំនុចណាមិនល្អ។ គួរតែអង្គុយចុះ រិះគិតរកចំនុចខ្វះខាតរបស់ខ្លួន ហើយត្រូវច្បាស់ខ្លួនឯង ផងដែរថា មិនត្រូវអោយកំហុសនោះ កើតឡើងម្តងទៀតនោះទេ។ កត់ទុកនូវចំនុចខ្វះខាត ហើយព្យាយាមកែតំរូវកំហុសនោះ ជៀសវាងនូវការណាត់ជួបគ្នា ជាមួយអ្នកផ្សេង ក្នុងរយះពេលដែលមានកំហុស រឺ កំពុងកែខ្លួន ព្រោះវាអាចបង្កអោយមានបញ្ហា លើសដើម។



 ៣ បង្ហាញអោយនាងបានឃើញ នូវចំនុចអស្ចារ្យរបស់យើង៖ បន្ទាប់ពីការដែលយើងទុកពេលវេលាខ្លះទៅនាងហើយនោះ វាក៏ជាពេលដែលយើង បញ្ចេញនូវសមត្ថភាពរបស់យើង វិញម្តង យើងត្រូវបង្ហាញ អោយនាងបានដឹងថា តើយើងអស្ចារ្យប៉ុណ្ណា និងជាមនុស្សដែលធ្វើអោយ អ្នកនៅជុំវិញចូលចិត្តស្រលាញ់រាប់អានខ្លាំងប៉ុណ្ណា។ បើសិនជានាងបានឃើញយើងហើយ យើងត្រូវតែចូលទៅនិយាយរាក់ទាក់ ជាមួយនាងប៉ុន្មានម៉ាត់ ដើម្បីបង្កើតនូវពេលវេលាដ៏ល្អ ជាមួយគ្នា។



 ៤ បើខុសត្រូវចេះដឹងកំហុស ហើយសុំទោស៖ មនុស្សម្នាក់ៗសុទ្ធតែដូចគ្នា នៅពេលណាដែលមនុស្សម្នាក់ បានធ្វើខុសចំពោះយើង យើងតែងតែចង់អោយ មនុស្សម្នាក់នោះ ចេះដឹងកំហុស ហើយមកសុំទោសយើងវិញ ពេលនោះអារម្មណ៏យើង នឹងបានធូរស្រាល ដូច្នេះហើយ ចំនុចដែលដឹងខុសហើយ ចេះកែខ្លួន ហើយនិយាយពាក្យសុំទោសនេះ គឺសំខាន់បំផុត ដែលមិនអាចអត់បាន៕ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអត្ថបទខាងលើនេះ?


 ដោយ Alice
Khmerload
Share on Google Plus
    Blogger Comment
    Facebook Comment