ការពិត​ស្ដីពី​ស្នេហា​

ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ ​នៅក្នុង​សៀវភៅ របស់លោក GS. John Croucher ដែលមាន ចំណងជើង​ថា Love by Numbers ៖

 - មនុស្ស​ប្រើប្រាស់​សញ្ញា​ចំនួន​ប្រហែល ៥២ សម្រាប់​ការ​ចែ​ចង់ ហើយ​សញ្ញា​ដែល​ត្រូវគេ​ប្រើ​ច្រើន​បំផុត​គឺ ការ​ច្បូតសក់។

 - មនុស្ស​ចំនួន ៥០% ក្នុងចំណោម​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នៅ​ព្រំដែន​ខាងជើង​របស់​អា​មេ​រិ​ក បានឱ្យដឹងថា ពួកគេ​ចូលចិត្ត “រួម​ស្នេហ៍” នៅ​កន្លែង​ដែល​ងាយ​បង្ក​ឱ្យ “ឈឺបេះដូង” ដូចជា ឆ្នេរសមុទ្រ ឬ​ការិយាល័យ។ 

- បុរស​អូស្ដ្រាលី​ចំនួន ២៣% ដែលមាន​ស្នេហា​តែមួយ បានឱ្យដឹង​នៅក្នុង​ការស្ទង់មតិ​មួយ​ថា ពួកគេ​ចង់​ផ្លាស់ប្ដូរ “រសជាតិ” ក្នុង​រឿង​លើ​គ្រែ​របស់​ប្រពន្ធ ឬ​មិត្តស្រី​របស់ខ្លួន ចំណែក ២៦%ទៀត ចង់បាន​ការផ្លាស់ប្ដូរ​ឥរិយាបទ អារម្មណ៍​របស់​នាង , ៩% ចង់ឱ្យ​នាង​ផ្លាស់ប្ដូរ​រូបរាង​ខាងក្រៅ , ៨% ជ្រើសរើស​ការផ្លាស់ប្ដូរ​ការ​ត្អូញត្អែរ និង ៤% ចង់ឱ្យ​ប្រពន្ធ ឬ​មិត្តស្រី ផ្លាស់ប្ដូរ​ភាព​ឆ្លាត​វៃ។

 - នៅក្នុង​ការស្ទង់មតិ​មួយ​នៅ​អាមេរិក បុរស​ចំនួន ១១% ប្រាប់ថា ពួកគេ​បានបញ្ចប់​ទំនាក់ទំនង​ស្នេហា​ដោយសារតែ​សត្វ​ឆ្មា។ 

- រឿង​ផ្លូវភេទ​មុន​រៀបការ​ចំពោះ​ស្ដ្រី​ក្រោម​អាយុ ២០ឆ្នាំ កើតឡើង​ច្រើន​បំផុត​នៅ អាឡឺម៉ង់ និង​អង់គ្លេស ដែលមាន​រហូតដល់ ៧០%។ នៅ​អាស៊ី បញ្ហា​នេះ​មាន​ត្រឹមតែ ជាង ៩% ។

 - នៅលើ​ពិភពលោក អាពាហ៍ពិពាហ៍​ចំនួន ៦០% គឺ​កើតឡើង​ដោយ​ការផ្គូផ្គង។

 - បុរស​ងាយ​នឹង​ធ្លាក់​ចូលក្នុង​អន្លង់​ស្នេហា ជាង​ស្ដ្រី។

 - មនុស្ស​ចំនួន ១% នៅលើ​ពិភពលោក ទទួលស្គាល់​ខ្លួនឯង​ថា មិនមាន​ភេទ​ពិតប្រាកដ មិនមាន​អារម្មណ៍​សិច។ - ស្ដ្រី​ជនជាតិ​អង់គ្លេស​ចំនួន ២៥% ប្រាប់ថា ពួកគេ​នឹងមិន​ស្លៀកពាក់​ខោអាវ​ទ្រនាប់ ប្រសិន​ជិត​ដល់ពេល​មានការ​ណាត់ជួប​ពិសេស។ 

- អាពាហ៍ពិពាហ៍​ចំនួន ៣២% បានបញ្ចប់​ដោយ​ការ​លែងលះ។ អំឡុង​ពេលដែល​ងាយ​បែកបាក់​គ្នា​បំផុត គឺ ៥ឆ្នាំ​ដំបូង​បន្ទាប់ពី​បាន​រៀបការ។

 - នៅ​អាមេរិក ៦២% នៃ​អ្នកបញ្ជា​យានយន្ដ មាន​សកម្មភាព​ចែរ​ចង់ ជាមួយនឹង​មនុស្ស​ដែល​កំពុងបើក​បរដូច​គ្នា។ ៣០% ក្នុងចំណោម​ពួកគេ ទទួលបាន​ជោគជ័យ​ក្នុងការ​ចែចង់។ 

- អំឡុង​ពេលដែល​គូ​ស្នេហា​ងាយ​នឹង​នាំគ្នា​រួមភេទ​បំផុត គឺ​នៅ​ម៉ោង ១០ និង ៣០នាទី​យប់។

ហ្វេបញ៉ូស

Share on Google Plus
    Blogger Comment
    Facebook Comment