ភ្នំពេញ៖ និស្សិតសាកល វិទ្យាល័យ វេស្ទើនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេកត្រាំទឹក ស្រែមួយ យប់ ទល់ភ្លឺ នៅតាមបណ្តោយ ផ្លូវទំនប់៧មករា ត្រង់ ចំណុចភូមិពារាម សង្កាត់សាក់សំពៅខណ្ឌដង្កោ កាល ពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ មិនដឹងថា បណ្តាលមក ពីមូលហេតុអ្វីឡើយ ។
និស្សិតខាងលើនេះ មានឈ្មោះ ស៊ីន ស៊ីវន អាយុ២៨ឆ្នាំ ជានិស្សិត សាកលវិទ្យាល័យវេស្ទើន មានស្រុក កំណើតនៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅផ្ទះ ជាមួយបង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជិះម៉ូតូមួយគ្រឿង ម៉ាកហ្វីណូ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1X-9336 ។
សមត្ថកិច្ច បានសន្និដ្ឋានថា ករណីនេះអាច បណ្តាលមក ពីជនរងគ្រោះ ផឹកស្រាស្រវឹង ហើយជិះម៉ូតូ ធ្លាក់ ទឹកស្រែមិនដឹងខ្លួនតែម្តង។ ដោយឡែកប្រភពពីបង ស្រីដែលជនរងគ្រោះស្នាក់នៅជាមួយនោះ បានឲ្យ ដឹងថា ប្អូនប្រុសរបស់គាត់មិនចេះផឹកស៊ីស្អីនោះទេ ។ យ៉ាងណាមិញ សូម្បីតែជនរងគ្រោះផ្ទាល់ ក៏មិន ដឹង ថា ខ្លួនឯង ធ្លាក់ទឹកស្រែ ដេកត្រាំទឹកអស់មួយយប់ បណ្តាលមកពីមូលហេតុអ្វីដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនង ទៅរថយន្តសាមុយ ឲ្យមកដឹងជនរងគ្រោះ ទៅសង្គ្រោះ នៅ មន្ទីរពេទ្យរុស្សី ចំណែកម៉ូតូនគរបាលជំនាញ យកទៅ រក្សាទុក នៅនគរបាលប៉ុស្តិ៍សាក់អំពៅ ៕



Blogger Comment
Facebook Comment