យុវជនម្នាក់ បើករថយន្តបុក ផ្នូរវិមានឯករាជ្យ បាក់អស់៤កង់ បណ្តាលឲ្យរងការខូចខាត

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ យុវជនម្នាក់ ស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាក កាមរី ហាយប្រ៊ីត ពណ៌ស ជ្រុលបុកផ្នូរវិមានឯករាជ្យ បាក់អស់៤កង់ និងជ្រុលទៅបុកអាង ទឹកវិមានឯករាជ្យ បណ្តាលឲ្យខ្ទាតកង់ រថយន្តផ្នែក ខាងមុខ ចេញទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះ នរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលបើករថយន្ត បុកផ្នូរវិមានឯករាជ្យ ខាងលើនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាររូបគេស្រវឹងស្រាខ្លាំង ហើយត្រូវបាន សមត្ថកិច្ចចុះមកអន្តរាគមន៍ នាំទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញភ្លាមៗ ជាមួយ រថយន្តបង្កតែម្តង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ យុវជនជាម្ចាស់រថយន្ត បង្កខាងលើ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែរេចង្កូតបុកផ្នូរ វិមានឯករាជ្យបាក់អស់ចំនួន៤កង់ ហើយរថយន្តជ្រុលបុកអាង ទឹកវិមានឯករាជ្យ បណ្តាលឲ្យកង់ផ្នែកខាងមុខរថយន្តខ្ទាចចេញទៅមុខលែងរួច រងការខូចខាត យ៉ាងដំណំ តែសំណាងល្អ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់ត្រូវរងរបួសឡើយ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានសហការជាមួយនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះវាស់វែង ដកហូតរថយន្ត និងយុវជនបង្ក នាំទៅកាន់ ការិយាល័យ នគរបាលចរាចរណ៍ ជើងគោករាជ ធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕



Share on Google Plus
    Blogger Comment
    Facebook Comment