ភ្នំពេញ : យុវជន២នាក់ ស្ថិត ក្នុងភាពស្រាវឹងស្រាជោកជាំ បើករថយន្តកាមរីឆ្លាម មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅ តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ភូមិ៤ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-6970 បើកបរដោយយុវជនម្នាក់ រួមទាំងមិត្តភ័ក្រម្នាក់ទៀត ធ្វើដំណើរតាម បណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូត ទៅបុករបាំថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យបាក់អស់ ៤កង់ ចំណែករថយន្ត ខ្ទាតទៅម្ខាងទៀត ហើយរងកាខូចខាតផ្នែកខាងមុខទាំងស្
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្ក មិនស្គាល់អត្តសញ្ញាណឡើយ ដោយបានចុះពីរថយន្ត គេចខ្លួនបាត់ ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបានសមត្ថកិច្ច ចុះធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ ចូលខ្លួនទៅដោះស្រាយតាមច្បា
Blogger Comment
Facebook Comment