យុវជនពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ប្រដេញគ្នា

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ម៉ូតូពីរគ្រឿង បានជិះប្រដេញគ្នា ពីត្បូងទៅជើង លុះមកដល់ចំណុចស្ពានលេខ៣០ ស្ថិតក្នុងភូមិ ដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បើកបរដោយឈ្មោះ ណោម ស៊ីណែត ភេទប្រុសអាយុ ២៩ឆ្នាំ និងអ្នករួមដំណើរម្នាក់ទៀតស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង២៣និង៥០ នាទី នៅចំណុច ភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

លោក សេង សុជាតិ អធិការដ្ឋាននគរបាលស្រុកស្អាង មានប្រសាសន៍ថា មានម៉ូតូពីរគ្រឿងបាន ជិះប្រដេញគ្នាពីត្បូងទៅជើងលុះមកដល់ចំណុចស្ពាន លេខ ៣០ស្ថិតក្នុងភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល មានម៉ូតូមួយគ្រឿងម៉ាក់ហេរ៉ូ ពណ៌ខៀវ គ្មានស្លាកលេខបើកបរ ដោយឈ្មោះណោម ស៊ីណែត ភេទប្រុសអាយុ ២៩ឆ្នាំស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុហើយក៏បានជិះទៅ ប៉ះម៉ូតូ មួយគ្រឿងទៀតម៉ាក់ ស៊ីប៊ីអពណ៌ក្រហម ស្លាកលេខភ្នំពេញ 18Y-7293បើកបរដោយឈ្មោះ វិច្ឆិកា ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រួមដំណើរជាមួយឈ្មោះ ភារម្យ ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ។

លោក សេង សុជាតិបន្តថា ចំពោះករណីនេះបណ្ដាលឲ្យមនុស្សពីរនាក់ ស្លាប់របួសធ្ងន់ម្នាក់និង ខូចម៉ូតូពីរគ្រឿង ចំណែកឯសាកសពទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕

Share on Google Plus
    Blogger Comment
    Facebook Comment