ឆែកហាងលក់ ម៉ូតូដានចន្ធូ រកឃើញម៉ូតូ អត់ពន្ធធុនធំ ៦គ្រឿង

ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ម៉ូតូធុនធំ ចំនួន៦គ្រឿងអត់ ពន្ធ ត្រូវបានកម្លាំង សមត្ថកិច្ចចុះឆែកឆេររក ឃើញ នៅក្នុងហាងលក់ម៉ូតូដែលមានយីហោ ដាន ចន្ធូ មានទីតាំង នៅតាមបណ្ដោយផ្លូវ ព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ ។

ការចុះឆែកឆេរ រកម៉ូតូអត់ពន្ធខាងលើ ធ្វើឡើងដោយកម្លាំង នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ ដោយលោកព្រះរាជ អាជ្ញារង គឺ ប៊ុណ្ណារ៉ា និងលោកឧត្ដម សេនីយ៍ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ។ ក្នុង នោះការចុះឆែកឆេរ ខាងលើនេះ គឺធ្វើឡើង តាមបណ្ដឹងរបស់ក្រុមហ៊ុនខេធីអឹម ដែល ប្ដឹងចោទ ប្រកាន់ពី បទរំលោភលើកម្មសិទ្ធ បញ្ញា ក្នុងការនាំម៉ូតូធុនធំ ម៉ាក DUKE ចូល មកលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។

ក្រោយពីទទួលបានបណ្ដឹង សមត្ថកិច្ចបាន ចុះធ្វើការឆែកឆេរ នៅតាមហាងលក់ម៉ូតូ មួយចំនួន ដោយក្នុងនោះសមត្ថកិច្ចបានរក ឃើញម៉ូតូម៉ាក DUKE ចំនួន៦គ្រឿង ដែល មានកម្លាំង ចាប់ពី 200CC ដល់390CC ដោយ មិនត្រឹមតែនាំចូលយកមកលក់ រំលោភលើកម្មសិទ្ធ បញ្ញាប៉ុណ្ណោះទេ គឺនាំចូលអត់បង់ពន្ធ ថែមទៀតផង ៕




Share on Google Plus
    Blogger Comment
    Facebook Comment