ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ​ចាប់​រំលោភ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​តុលាការ​ដាក់​គុក​៣​ឆ្នាំ​៦​ខែ

ប្រភព កម្ពុជាថ្មី
M18-z2-full

កណ្ដាល ​៖​ ក្មេងប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់​បាន​ត្រូវ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ផ្ដន្ទាទោស​ដាក់គុក​ចំនួន​៣​ឆ្នាំ​៦​ខែ ពី​បទ​រំលោភ​សេពសន្ថវៈ​​ប្រព្រឹត្ត​ទៅលើ​ក្មេងស្រី​អាយុ​៥​ឆ្នាំ។
អង្គ​ជំនុំជម្រះ​ទោស ក្មេងប្រុស​នេះ ប្រព្រឹត្តឡើង​នៅ​បន្ទប់​លេខ​២ នៃ​សាលាដំបូង​ខេត្តកណ្តាល ដោយ​លោក ស្រី ស្រ៊ុន ឈន់ វ​លក្ខណ៍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ លោក កេង សុ​ម៉ា​រិ​ទ្ធ ចៅក្រម​, លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​, លោក សំ ឬ​ទ្ធី​វាសនា តំណាង​អយ្យការ។ ចំណែក​ជនជាប់ចោទ​ឈ្មោះ រស់ បូរី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​គាត់​លិច ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្តកណ្តាល។ ជនរងគ្រោះ​ឈ្មោះ ឈ សន ភេទ​ស្រី អាយុ​៥​ឆ្នាំ។

ក្នុង​អង្គ​ជំនុំជំរះ​នេះ ក៏​មាន​លោក​មេធាវី​ចំនួន​២​រូប តំណាង​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ និង​ជនរងគ្រោះ​ផង​ដែរ។ បន្ទាប់ពី​លោក​ចៅក្រម​ប្រឹក្សា និង​តំណាង​អយ្យការ​បាន​ធ្វើ​ការ​ដេញដោល​​ចោទសួរ​ទៅលើ​ជនជាប់ចោទ និង​ជនរងគ្រោះ​ព្រមទាំង​ស្តាប់​ចម្លើយ​សារភាព​របស់​ជន​ជាប់ចោទ ចម្លើយ​សាក្សី និង​ការ​លើកឡើង​របស់​លោក​មេធាវី​រួចមក អង្គ​ជំនុំ​ជម្រះ​ក៏បាន​ថយ​ទៅ​ធ្វើ​ការពិភាក្សា ហើយ​បានសម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ឈ្មោះ រស់ បូរី ​ឲ្យ​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​៦​ខែ ពី​បទ រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ប្រព្រឹត្ត​នៅ​ភូមិ តា​គាត់ ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់​កណ្ដាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៣ តាម​បញ្ញត្តិ​មាត្រា​ ២៤១ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៣ មាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ ប្រព្រឹត្តិ​ឡើង​ដោយ​ក្មេងប្រុស​អាយុ​១៧​ឆ្នាំ ទៅលើ​ក្មេងស្រី​អាយុ​៥​ឆ្នាំ នៅ​ចំណុច​ភូមិ តា​គាត់​លិ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់​កណ្តាល។ ជនសង្ស័យ​ឈ្មោះ រស់ បូរី បាន​សារភាព​ថា កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ខ្លួន​បាន​យក​ទូរស័ព្ទដៃ ចាក់​បទ​ចម្រៀង​មើល​នៅ​ក្នុងផ្ទះ​របស់ខ្លួន ពេលនោះ​ជនរងគ្រោះ​ឈ្មោះ ឈ សន បានមក​សុំ​មើល​ដែរ ដោយ​ដេក​ផ្កាប់មុខ​មើល ហើយ​ខ្លួន​នៅ​ឈរ​មើល​ក្បែរ​នោះ ក៏មាន​អារម្មណ៍​ចង់​រួម​សិច ចាប់ផ្តើម​ស្រាតខោ និង​យកដៃ​ទៅ​ចាប់​ស្រាត​ខោ​ខូវប៊យ​ក្មេងស្រី​ចេញពី​ខ្លួន រួច​ធ្វើ​សកម្មភាព​ពោប​ពីលើ។ បន្ទាប់​មក​ម្តាយ​ក្មេងស្រី​បាន​ហៅ​កូន​គាត់​ទៅផ្ទះ ក៏​បែក​រឿង​ចាប់​រូបគេ​ទៅ​ឲ្យ​នគរបាល​តែម្តង៕
មុន្នី
Share on Google Plus
    Blogger Comment
    Facebook Comment