បាត់ដំបង: លោកព្រះរាជអាជ្ញាអមសាលាដំបូងបាត់ដំបងដឹកនាំកម្លាំងចម្រុះមួយក្រុមបានចុះឆែកឆេរផ្ទះលោក ស័ក្តិ៤យោធាភូមិភាគ៥មួយកន្លែងដោយរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយនិងក្រដាស់(ស)មិនទាន់បោះពុម្ភប្រាក់ជាច្រើនសន្លឹក។ការឆែកឆេរបានធ្វើឡើង បន្ទាប់ពីនាំជនសង្ស័យម្នាក់ដែលជាកូនប្រុសមេយោធា ដែលប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្នុងចំណោមគ្នា២នាក់ ចរាចរក្រដាសប្រាក់ក្លែងក្លាយកន្លងមក។
ហេតុការណ៍ចុះឆែកឆេរផ្ទះនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០១៤ នៅ ភូមិអូរតាគាំមួយ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
មន្ត្រីប៉ូលិសបានឲ្យដឹងថា ផ្ទះដែលឆែកឆេរនោះម្ចាស់ឈ្មោះសយ វណ្ណសក្តិ មានឋានន្តរសក្តិជាវរៈសេនីយ៍ត្រីយោធាភូមិភាគទី៥ អាយុជាង៥០ឆ្នាំ ។
ប្រភពពីមន្ត្រីប៉ូលិសបានបញ្ជាក់ឲ្យដឹងថាការឆែកឆេរនេះគឺធ្វើឡើងក្រោយពេលដែលប៉ូលិសក្រុងប៉ោយប៉ែតបានឃាត់ខ្លួនបុរស២នាក់ ដែលចរាចរក្រដាសប្រាក់ក្លែងក្លាយជាង២ម៉ឺនដុល្លារ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១ នៅចំណុចភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងនោះមានក្រដាសប្រាក់មួយដុល្លារចំនួន៦៦៤សន្លឹក,ក្រដាស់ប្រាក់១០០ដុល្លារចំនួន២៣០សន្លឹក។
លោកជេត វណ្ណនីស្នងការទទួលបន្ទុកនគរបាលយុត្តិធម៌បានប្រាប់ឲ្យដឹងថាប៉ូលិសក្រុងប៉ោយប៉ែតបាននាំជនសង្ស័យម្នាក់ឈ្មោះតាំង ធារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាកូនប្រុសរបស់លោកសយ វណ្ណសក្តិ និងម្នាក់ទៀតឈ្មោះ ងួនង៉ូវ ភេទប្រុស អាយុ៥៣ឆ្នាំ។ ទាំង២នាក់នេះស្នាក់នៅក្នុងឃុំភ្នំស្រុកស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។បន្ទាប់ពីសាកសួរដឹងរឿងហើយនាំមកសហការឆែកឆេរផ្ទះឪពុកទៀត។លោកបានបន្តថាដោយសារការរង់ចាំម្ចាស់ផ្ទះលោកសយវណ្ណសក្តិមកចូលរួមឆែកឆេរផ្ទះរហូតដល់ម៉ោងជាង៤រសៀលថ្ងៃទី១៧ ខែមករា ២០១៤ យូរពេកទើបលោកនួនសានព្រះរាជអាជ្ញាបានសម្រេចឲ្យសមត្ថកិចចម្រុះចូលឆែកឆេរក្នុងផ្ទះនោះ។
កម្លាំងបានឆែកឆេររហូតដល់ម៉ោងជាង៦ល្ងាចថ្ងៃទី១៧ខែមករានោះ បានរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយជិត៣០ម៉ឺនដុល្លារ (ស្មើ២៨ដុំ) ក្រដាសរ៉ាមសចំនួន២៧ដុំ (កាត់ប៉ុនក្រដាសប្រាក់១០០ដុល្លារ) កាំភ្លើងខ្លី១ដើមម៉ាកកាលីបឌូ មានគ្រាប់ចំនួន១៥គ្រាប់ ស្លាកលេខរថយន្តចំនួន៤ និងស្លាកម៉ូតូចំនួនមួយ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
សម្ភារៈពាក់ព័ន្ធដែលឆែកឆេររកឃើញជាវត្ថុតាង គឺប្រគល់ឲ្យប៉ូលិសក្រុងប៉ោយប៉ែត នាំយកទៅជាមួយជនសង្ស័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕M/L



កម្លាំងចម្រុះមួយក្រុមបានចុះឆែកឆេរផ្ទះលោកស័ក្តិ៤យោធាភូមិភាគ៥ មួយកន្លែងដោយរកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយនិងក្រដាស់(ស) មិនទាន់បោះពុម្ភប្រាក់ជាច្រើនសន្លឹក
Blogger Comment
Facebook Comment