អ្នកស្រាវជ្រាវឯករាជ្យផ្នែកសុខភាពសាធារណៈ លោក តុង សុប្រាជ្ញ ថ្មីៗនេះ បានស្ទង់មតិទៅលើយុវវ័យ៧១៥នាក់ រស់នៅក្នុងរាជធានីភ្នំពេញ មានអាយុពី១៥ដល់២៤ឆ្នាំ ទាក់ទងនឹង “យុវវ័យមានគម្រោងរួមភេទនៅក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់“ រកឃើញថា បុរសមានសង្សារអាចនឹងប្រើមធ្យោបាយផ្សេងៗដើម្បីបានរួមភេទជាមួយសង្សារខ្លួន បើទោះបីមិត្តស្រីខ្លួនបដិសេធក៏ដោយ។
ក្នុងចំណោមបុរស៣៧៦នាក់ មាន៦១នាក់បានឆ្លើយតបទៅនឹងមធ្យោបាយផ្សេងៗនោះ ដើម្បីបានរួមភេទជាមួយសង្សារខ្លួននៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ដែលពិភពលោកតែងប្រារព្ធធ្វើនៅថ្ងៃ១៤ កុម្ភៈ ខាងមុខនេះ។
មធ្យោបាយទាំងនោះ រួមមាន៖
១) “ខ្ញុំនឹងឲ្យវត្ថុដ៏មានតម្លៃដើម្បីរួមភេទជាមួយនាង” មានរហូតដល់៣៣ភាគរយ។
២) “ខ្ញុំនឹងនិយាយទៅកាន់នាងថា បើយើងមិនរួមភេទទេ យើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេ ដើម្បីរួមភេទជាមួយនាង” មាន១៩ភាគរយ។
៣) “ខ្ញុំនឹងយកនាងទៅក្រៅក្រុង ហើយស្ងាត់ដើម្បីរួមភេទ” មាន១៨ភាគរយ។
៤) “ខ្ញុំនឹងភរនាងតាមរយៈដើរលេងដល់យប់ជ្រៅ ហើយប្រាប់ថាអត់មានសោចូលផ្ទះ ឬមួយក៏គ្មាននរណាបើកទ្វារឲ្យ ដើម្បីទៅដេកផ្ទះសំណាក់ ដើម្បីរួមភេទជាមួយនាង” មាន១៣ភាគរយ។
៥) “ខ្ញុំនឹងយកនាងទៅខារ៉ាអូខេ ហើយធ្វើអ្វីតាមចិត្តដើម្បីរួមភេទជាមួយនាង” មាន៩ភាគរយ។
៦) “ខ្ញុំនឹងដាក់សំពាធលើនាង តាមរយៈការមើលរឿងសិច ដើម្បីរួមភេទជាមួយនាង” មាន៩ភាគរយ។
៧) “ខ្ញុំនឹងបង្ខំនាងរួមភេទ” មាន៤ភាគរយ។
ប៉ុន្តែលោក តុង សុប្រាជ្ញ ក៏បានរកឃើញនៅក្នុងការស្ទង់មតិនេះដែរថា ក៏មានយុវវ័យ៥០ភាគរយ នឹងមិនប្រើមធ្យោបាយណាមួយដើម្បីបានរួមភេទទេ បើសង្សារខ្លួនមិនយល់ព្រម។
ពួកគេសុខចិត្តដើរលេងជាមួយសង្សារធម្មតាប៉ុណ្ណោះ។
លោកបន្ថែមថា ថ្វីត្បិតតែការរួមភេទជាសិទ្ធិរបស់បុគ្គលក្ដី ប៉ុន្តែការរួមភេទដោយពុំមានសុវត្ថិភាពអាចនឹងប្រឈមបញ្ហាជំងឺកាមរោគ ប៉ះពាល់ដល់សុខភាពបន្តពូជ មានផ្ទៃពោះដោយពុំបានព្រាងទុក ឬប្រឈមការខូចចិត្តធ្ងន់ធ្ងរផងដែរ។
តាមរយៈការបង្ហាញរបាយការណ៍ស្រាវជ្រាវនេះ លោកយល់ថា ស្ថាប័នពាក់ព័ន្ធនឹងត្រូវធ្វើអ្វីបន្ត ខណៈសាមីខ្លួន ដែលជាយុវវ័យវិញ នឹងបានជ្រាបថា ការរួមភេទបែបនេះជាការប្រថុយប្រថានមួយ។
ទាក់ទងនឹងបុណ្យនៃក្ដីស្រឡាញ់នេះដែរ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការរាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងប្រាប់គេហទំព័រ Sabay កាលពីម្សិលមិញថា សមត្ថកិច្ចនឹងសហការជាមួយម្ចាស់ផ្ទះសំណាក់ ដើម្បីទប់ស្កាត់កុំឲ្យមានការអនុញ្ញាតអនីតិជន ចូលទៅស្នាក់នៅក្នុងផ្ទះសំណាក់តែម្នាក់ឯង ឬពីរនាក់ ដោយគ្មានអាណាព្យាបាលទៅជាមួយ៕

មធ្យោបាយទាំងនោះ រួមមាន៖
១) “ខ្ញុំនឹងឲ្យវត្ថុដ៏មានតម្លៃដើម្បីរួមភេទជាមួយនាង” មានរហូតដល់៣៣ភាគរយ។
២) “ខ្ញុំនឹងនិយាយទៅកាន់នាងថា បើយើងមិនរួមភេទទេ យើងមិនមានស្នេហាស្មោះត្រង់នឹងគ្នាទេ ដើម្បីរួមភេទជាមួយនាង” មាន១៩ភាគរយ។
៣) “ខ្ញុំនឹងយកនាងទៅក្រៅក្រុង ហើយស្ងាត់ដើម្បីរួមភេទ” មាន១៨ភាគរយ។
៤) “ខ្ញុំនឹងភរនាងតាមរយៈដើរលេងដល់យប់ជ្រៅ ហើយប្រាប់ថាអត់មានសោចូលផ្ទះ ឬមួយក៏គ្មាននរណាបើកទ្វារឲ្យ ដើម្បីទៅដេកផ្ទះសំណាក់ ដើម្បីរួមភេទជាមួយនាង” មាន១៣ភាគរយ។
៥) “ខ្ញុំនឹងយកនាងទៅខារ៉ាអូខេ ហើយធ្វើអ្វីតាមចិត្តដើម្បីរួមភេទជាមួយនាង” មាន៩ភាគរយ។
៦) “ខ្ញុំនឹងដាក់សំពាធលើនាង តាមរយៈការមើលរឿងសិច ដើម្បីរួមភេទជាមួយនាង” មាន៩ភាគរយ។
៧) “ខ្ញុំនឹងបង្ខំនាងរួមភេទ” មាន៤ភាគរយ។
ប៉ុន្តែលោក តុង សុប្រាជ្ញ ក៏បានរកឃើញនៅក្នុងការស្ទង់មតិនេះដែរថា ក៏មានយុវវ័យ៥០ភាគរយ នឹងមិនប្រើមធ្យោបាយណាមួយដើម្បីបានរួមភេទទេ បើសង្សារខ្លួនមិនយល់ព្រម។
ពួកគេសុខចិត្តដើរលេងជាមួយសង្សារធម្មតាប៉ុណ្ណោះ។

តាមរយៈការបង្ហាញរបាយការណ៍ស្រាវជ្រាវនេះ លោកយល់ថា ស្ថាប័នពាក់ព័ន្ធនឹងត្រូវធ្វើអ្វីបន្ត ខណៈសាមីខ្លួន ដែលជាយុវវ័យវិញ នឹងបានជ្រាបថា ការរួមភេទបែបនេះជាការប្រថុយប្រថានមួយ។
ទាក់ទងនឹងបុណ្យនៃក្ដីស្រឡាញ់នេះដែរ ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការរាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងប្រាប់គេហទំព័រ Sabay កាលពីម្សិលមិញថា សមត្ថកិច្ចនឹងសហការជាមួយម្ចាស់ផ្ទះសំណាក់ ដើម្បីទប់ស្កាត់កុំឲ្យមានការអនុញ្ញាតអនីតិជន ចូលទៅស្នាក់នៅក្នុងផ្ទះសំណាក់តែម្នាក់ឯង ឬពីរនាក់ ដោយគ្មានអាណាព្យាបាលទៅជាមួយ៕
Blogger Comment
Facebook Comment