សពបុរសម្នាក់ត្រូវកូនៗ បញ្ចុះដោយដាក់ឲ្យអង្គុយ នៅលើម៉ូតូជាទីស្រលាញ់ (Video Inside)

អាម៉េរិក : ប្រភពពីគេហទំព័របរទេសមួយបានផ្សាយឲ្យដឹងថា បុរសម្នាក់បានចំណាយពេលវេលាជាច្រើននៅជាមួយ ម៉ូតូជាទីស្រលាញ់របស់គាត់ហើយនៅ ពេលដែលខ្លួនឯងស្លាប់ទៅក៏បានផ្តាំកូនៗ ឲ្យបញ្ចុះសពគាត់ជាមួយនឹងម៉ូតូ នោះទៀតផង។

លោក Bill Standley អាយុ៨៧ឆ្នាំ រស់នៅតំបន់ Mechanicsburg ក្នុងរដ្ឋ Ohio សហរដ្ឋអាម៉េរិក មានកូនបីនាក់ ស្រីមួយនិង ប្រុសពីរ ហើយលោក Standley បានធ្វើដំណើរឆ្លងកាត់តំបន់ជាច្រើននៅ សហរដ្ឋអាម៉េរិក តាំងពីឆ្នាំ ១៩៦៧ មករហូតដល់គាត់លាចាកលោក និងបាន ផ្តាំកូនថាសូមឲ្យយកម៉ូតូ ដាក់នៅជាមួយគាត់នៅពេលដែលគាត់ ចែកឋានទៅ។

កូនប្រុសស្រីរបស់លោក Standley បានគិតពីរឿងនេះ និងបានរកទីកន្លែង ដ៏សមរម្យមួយដើម្បីបញ្ចុះសពឪពុក ជាមួយម៉ូតូជាទីស្រលាញ់របស់គាត់ ប៉ុន្តែអ្វីដែលចម្លែកនោះ គឺពួកគេបានបញ្ចុះដោយដាក់ សពឪពុកអង្គុយនៅលើម៉ូតូ តែម្តងតាមបណ្តាំចុងក្រោយរបស់លោក Standley ៕

Share on Google Plus
    Blogger Comment
    Facebook Comment